ប្រទេសទួរគីប្រាប់មន្ទីបញ្ជកោនថាគួរតែលុបបំបាត់ក្រុមឃើដ YPG ចេញពី កងកម្លាំងប្រជាធិបតេយ្យស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៨

រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសទួរគីលោក Nurettin Canikli មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាលោកធ្លាប់ប្រាប់ភាគីអាមេរិកលោក Jim Mattis គួរតែលុបបំបាត់កម្លាំងឃើដ YPG ចេញពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី។ ក្រុងវ៉ាស៊ីនតោនគាំទ្រកម្លាំងប្រយុទ្ធនៅប្រទេសស៊ីរីក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអ៊ីស្លាម (IS/ISIS)។ លោក Canikli ធ្វើសន្និសីទកាសែតសារព័ត៌មានមួយនៅទីក្រុងប្រុយសែលក្រោយពីមានកិច្ចប្រជុំជាមួយលេខាធិការការពារជាតិសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីប្រទេសទួរគីនិយាយថាលោកជំទាស់ទៅនឹងការកំណត់របស់លោក Mattis ដែលលើកឡើងថាក្រុម SDF គ្រប់គ្រង ដោយពួកអារ៉ាប់។ លោកអះអាងថាក្រុម SDF គ្រប់គ្រងទាំងស្រុងដោយក្រុម YPG។ សេចក្តីអធិប្បាយរបស់ Canikli ត្រូវគេចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅក្នុងប្រទេសទួរគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here