មេដឹកនាំយោធារដ្ឋអ៊ីស្លាមស្លាប់ដោយសាររបួសដោយការវាយប្រហារតាមយន្តហោះក្នុងខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៨

គណៈកម្មាធិការសន្តិសុខនៃក្រុមប្រឹក្សាខេត្ត Diyala បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាមេដឹកនាំយោធារដ្ឋអ៊ីស្លាមទទួលមរណៈភាព១សប្តាហ៍បន្ទាប់ពីរងរបួសនៅភាគឦសានខេត្តឌីយ៉ាឡា។ លោក Sadeq al-Husseini ប្រធានគណៈកម្មាធិការប្រាប់សារព័ត៌មាន AlSumaria ថារដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងទីក្រុង Al-Waqf basin ភាគឦសាននៃទីក្រុង Baquba ស្លាប់បន្ទាប់ពីរងរបួស២សប្ដាហ៍ក្រោយពេលយន្តហោះវាយប្រហារទៅលើកន្លែងស្នាក់នៅរបស់ពួកគេ។ លោក Sadeq al-Husseini បានប្រាប់ឲ្យដឹងទៀតថាការវាយប្រហារតាមអាកាសបានសម្លាប់មេដឹកនាំ IS ជាច្រើននាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកជាពិសេសតំបន់ស្ថិតនៅក្នុងទីក្រុង Al-Waqf basin ដែលជាទីកន្លែងដែលនៅមានក្រុមតូចៗរបស់រដ្ឋអ៊ីស្លាមនៅសេសសល់។ គួរបញ្ជាក់ថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងក្រុមចម្រុះដែលចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។ រហូតមកដល់ពេលនេះសង្រ្គាមប្រឆាំងនឹងពួករដ្ឋអ៊ីស្លាមបានធ្វើឲ្យប្រជាជនយ៉ាងហោចណាស់៥លាននាក់ផ្លាស់ទីលំនៅ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀតរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងរួមមានប្រទេសស៊ីរី ទួរគី និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតចាប់តាំងពីពួករដ្ឋអ៊ីស្លាមបង្ហាញវត្តមានរបស់ពួកគេ និងប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here