យន្តហោះអ៊ីស្រាអែលវាយប្រហារនៅ Hamas បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ូកែត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៨

យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារលើភូមិ Hamas ក្នុងតំបន់ Gaza Strip នៅថ្ងៃច័ន្ទ។ ការវាយបកនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ូក៉ែតពីជនជាតិប៉ាឡេស្ទីននេះបើយោងតាមប្រភពព័ត៌មានពីទាហាន។ យោងតាមប្រភពព័ត៌មានសន្តិសុខរបស់ជនជាតិប៉ាឡេស្ទីនបញ្ជាក់ថាយន្តចម្បាំងបាញ់គ្រាប់ម៉ីស៊ីលមួយចំនួននៅភាគខាងលិចតំបន់ Rafah ស្ថិតនៅភាគខាងត្បូងតំបន់ឆ្នេរ។ ពុំមានរបាយការណ៍ណាមួយបញ្ជាក់ថាមានអ្នករងរបួសពី ការវាយប្រហារនេះទេ។ យន្តហោះចម្បាំងវាយប្រហារទៅលើទីតាំង Hamas ចំនួន១៨កន្លែងក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសចំនួន២លើក។ ការវាយឆ្មក់ទាំងនោះគឺជាការឆ្លើយតបទៅនឹងការផ្ទុះមួយកើតឡើងនៅថ្ងៃសៅរ៍។ ការផ្ទុះនេះបណ្តាលឲ្យទាហានត្រួតពិនិត្យរបងព្រំដែនអ៊ីស្រាអែល៤នាក់រងរបួស ដោយសារអន្ទាក់របស់ជនជាតិប៉ាឡេស្ទីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here