ក្រុមឧទ្ទាមសម្លាប់ទាហានអ៊ីរ៉ាក់២៥នាក់នៅជិតខេត្ត Kirkuk

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៨

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS វាយឆ្មក់លើក្បួនដង្ហែររបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយរដ្ឋាភិបាលនៅជិតទីក្រុង Kirkuk ភាគខាងជើងអ៊ីរ៉ាក់នៅថ្ងៃអាទិត្យ។ ការវាយឆ្មក់នេះសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់នេះបើយោងតាមការដកស្រង់សម្តីពីស្នងការប៉ូលិស និងកងយោធា។ ប្រភពដដែលនិយាយថាយុទ្ធជន១២នាក់ត្រូវគេសម្លាប់នៅក្នុងការវាយឆ្មក់ ហើយយ៉ាង
ហោចណាស់មានមនុស្ស១០នាក់បាត់ខ្លួន។ ក្រោយមកកម្លាំងសន្តិសុខរកឃើញសាកសពចំនួន១៣នាក់ផ្សេងទៀតដោយសពទាំងនោះមានស្នាមគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ក្រុមឧទ្ទាម IS ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់កំពុងស្វែងរកពួកសកម្មប្រយុទ្ធ IS ក្លែងខ្លួនដោយស្លៀកឯកសណ្ឋានជាប៉ូលិសដែលប្រព្រឹត្តការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here