ប្រទេសហ្វីលីពីនស្នើរឲ្យតុលាការប្រកាសថាបក្សកុម្មុយនីស្តជាអង្គការភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៨

នៅថ្ងៃពុធនេះប្រទេសហ្វីលីពីនស្នើរឲ្យតុលាការប្រកាសថាគណបក្សកុម្មុយនីស្ត កងប្រដាប់អាវុធ និងកម្លាំងទាហានថ្មីរបស់បក្សនោះជាភេរវជន។ ចលនានេះអាចធ្វើឲ្យក្តីសង្ឃឹមក្នុងការបង្កើតសន្តិភាពបាត់បង់។ គេដាក់ញត្តិមុនពេលតុលាការធ្វើការជំនុំជម្រះក្នុងទីក្រុងម៉ានិលដើម្បីបញ្ចប់កិច្ចចរចាសន្តិភាពជាមួយពួកឧទ្ទាមជាផ្លូវការ។ ការស្នើរសុំទៅតុលាការធ្វើឡើងក្រោយពីអ្នកការទូតន័វេជួបជាមួយលោកប្រធានាធិបតី Rodrigo Duterte។ អ្នកការទូតបញ្ចុះបញ្ចូលលោក Duterte ក្នុងការចាប់ផ្តើមកិច្ចចរចាជាថ្មីដោយសារលោក Duterte ធ្លាប់ខឹង និងបោះបង់កិច្ចចរចាព្រោះលោកគិតថាបក្សកុម្មុយនីស្តមានចិត្តមិនត្រង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here