សង្គ្រោះបានសិស្សស្រីចំនួន៧៦នាក់បន្ទាប់ពីការវាយប្រហាររបស់ក្រុមបូកូហារ៉ាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៨

យោធានីហ្សេរីយ៉ាជួយសង្គ្រោះសិស្សស្រីចំនួន៧៦នាក់ និងរកឃើញសាកសព ចំនួន២នាក់ផ្សេងទៀតនៅថ្ងៃពុធបន្ទាប់ពីសិស្សទាំងនោះបាត់ខ្លួនក្នុងអំឡុងពេលមានការវាយប្រហារបស់ក្រុមបូកូហារ៉ាមនៅលើភូមិមួយនេះបើយោងតាមប្រភពទីភ្នាក់ងារសារព័ត៌មាន Reuters។ យោងតាមប្រជាពលរដ្ឋបានឲ្យដឹងថាក្មេងស្រីដែលគេជួយសង្គ្រោះត្រូវបញ្ជូនទៅភូមិ Dapchi នៅល្ងាចថ្ងៃពុធ។ យ៉ាងហោចណាស់មានសិស្សប្រមាណជា១៣នាក់បាត់ខ្លួន ហើយគេមិនច្បាស់ថាតើក្មេងស្រី២នាក់ផ្សេងទៀតស្លាប់ដោយរបៀបណាទេ។ ប្រភព័ត៌មាននៅថ្ងៃពុធនិយាយថាមនុស្ស៩១នាក់បាត់ខ្លួនបន្ទាប់ពីសាលារៀនបើកឡើងវិញនៅថ្ងៃអង្គារ។ ក្រុមបះបោរអ៊ីស្លាមបូកូហារ៉ាមវាយប្រហារតំបន់ Dapchi នៅភាគឦសាននៃរដ្ឋ Yobe នៅល្ងាចថ្ងៃចន្ទ។ ប៉ូលិស និងមន្រ្តីរដ្ឋនិយាយនៅថ្ងៃពុធថា គ្មានភ័ស្តុតាងណាមួយបង្ហាញថាក្មេងស្រីទាំងនោះត្រូវគេចាប់ពង្រត់ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here