មនុស្ស២៥នាក់រងរបួសបន្ទាប់ពីផ្ទុះនៅ Playa del Carmen

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៨

ការផ្ទុះមួយកើតឡើងលើសាឡាងខណៈដែលសាឡាងនោះផ្ទុកអ្នកដំណើរនៅឆ្នេរសមុទ្រ Playa del Carmen។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃពុធដែលបណ្តាលឱ្យមនុស្ស២៥នាក់រងរបួសនេះបើយោងតាមសេចក្តីរាយការណ៍របស់ AP។ លោក Juan Medina Sosa នាយកការពារប្រជាជនស៊ីវិលក្នុងស្រុកនិយាយថាជនជាតិម៉ិចស៊ិក២០នាក់ ជនជាតិកាណាដា៣នាក់ និងជនជាតិអាមេរិក២នាក់រងរបួស ប៉ុន្តែពួកគេស្ថិតក្នុងស្ថានភាពល្អទេ។ អភិបាលក្រុងនិយាយថាអ្នកដំណើរដែលរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ក្នុងវីដេអូរបង្ហាញការបំផ្ទុះ គេឃើញមានភ្លើងឆេះ និងមានកំទេចកំទីហោះពីចំហៀង។ មកទល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុពិតប្រកដនៃការផ្ទុះនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here