រកឃើញលិខិតឆ្លងដែនសម្ងាត់ប្រេស៊ីលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

0

ប្រភពព័ត៌មានពី RT​ ចេញផ្សាយថ្ងៃទី ២៨​ ខែ កុម្ភៈ​ ឆ្នាំ២០១៨

លិខិតឆ្លងដែនប្រេស៊ីលដែលប្រើដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងឪពុករបស់លោកក្នុងការប៉ុនប៉ងទទួលបានពីស្ថានទូតបរទេសចេញលិខិតអនុញ្ញាតធ្វើដំណើរត្រូវបានបង្ហាញជាលើកដំបូង។
 ប្រភពព័ត៌មានពីសន្តិសុខបញ្ជាក់ប្រាប់រ៉យទ័រថា​ការស្កែនពណ៌សខ្មៅនៃលិខិតឆ្លងដែនចេញដោយស្ថានទូតប្រេស៊ីលនៅទីក្រុង Prague នៅខែកុម្ភៈឆ្នាំ១៩៩៦​ ជារូបថតពិតប្រាកដរបស់មេដឹកនាំលោក គីម ជុងអ៊ីល និងអ្នកស្នងតំណែងជាកូនប្រុសរបស់គាត់គឺលោក គីម ជុងអ៊ុន។ ខណៈគ្រួសារត្រកូលគីមដែលក្មេងជាងគេបានសិក្សានៅប្រទេសស្វីសក្រោមអត្តសញ្ញាណក្លែងក្លាយរបស់កូនប្រុសនៃអ្នកបើកបរឱ្យស្ថានទូតកូរ៉េខាងជើងចេញលិខិតឆ្លងដែនប្រេស៊ីលដែលមានរូបថតរបស់គាត់ដាក់ឈ្មោះ Josef Pwag។ លិខិតឆ្លងដែននេះបានបញ្ជាក់ថាគាត់កើតនៅថ្ងៃទី១​ខែកុម្ភៈឆ្នាំ១៩៨៣​ ដែលមានឪពុកឈ្មោះ Ricardo Pwag និងម្តាយឈ្មោះ Marcela Pwag Joou នៅទីក្រុងសៅប៉ូឡូប្រទេសប្រេស៊ីល។ គេជឿជាក់ថាមេដឹកនាំជាន់ខ្ពស់នៃប្រទេសដាច់ស្រយាលមួយនេះកើតនៅថ្ងៃទី៨​ ខែមករាឆ្នាំ១៩៨៤​ឬឆ្នាំ១៩៨៣។ លិខិតឆ្លងដែនដែលរាយការណ៍ថាជាកម្មសិទ្ធិរបស់លោក គីម ជុងអ៊ីល ត្រូវធ្វើទៅឈ្មោះ Ijong Tchoi ដោយចុះបញ្ជីកន្លែងកំណើតនៅទីក្រុងសៅប៉ូឡូផងដែរ​ ហើយថ្ងៃកំណើតនៅថ្ងៃទី៤​ ខែមេសាឆ្នាំ១៩៤០​ ទោះបីជាមេដឹកនាំចុងក្រោយកើតនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ១៩៤១ក៏ដោយ។ ប្រភពព័ត៌មានពីសន្តិសុខលោកខាងលិចជាច្រើនដកស្រង់ដោយរ៉យទ័រអះអាងថាលិខិតឆ្លងដែនត្រូវបានគេប្រើច្រើនលើកក្នុងការដេញថ្លៃដើម្បីទទួលបានទិដ្ឋាការពីប្រទេសលោកខាងលិចចំនួន២ព្រមទាំងមានប្រទេសជប៉ុន​ ប្រេស៊ីល និងហុងកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here