យុទ្ធជនតាលីបង់ដណ្តើមបានស្រុកមួយនៅភាគខាងលិចប្រទេស អាហ្វហ្គានីស្ថានជាប់ព្រំដែនប្រទេសអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៨

ពួកយុទ្ធជនតាលីបង់ដណ្តើមបានស្រុកមួយនៅក្នុងខេត្ត Farah ស្ថិតនៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានជាប់ព្រំដែនប្រទេសអ៊ីរ៉ង់នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីនិយាយនៅថ្ងៃចន្ទ។ ពួកយុទ្ធជនតាលីបង់មួយក្រុមធំដណ្តើមបានស្រុក Anar Dara នៅយប់ថ្ងៃអាទិត្យបន្ទាប់ពីប្រយុទ្ធគ្នាជាច្រើនម៉ោងនេះបើយោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Reuters ស្រង់សម្តីលោក Naser Mehri អ្នកនាំពាក្យឲ្យលោកអភិបាលខេត្ត។ លោក Mehri បន្តថាទោះជាយ៉ាងណាក៏ដោយកងកម្លាំងប៉ូលិស និងកងកម្លាំងស៊ើបអង្កេតនៅតែឈរជើងក្នុងទីបញ្ជាការរបស់ខ្លួន។ ហេតុការណ៍នេះកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីមន្រ្តីមូលដ្ឋាននិយាយថាពួកតាលីបង់ធ្វើឱ្យកងកម្លាំងពិសេសរបស់អាហ្វហ្គានីស្ថានមានការខាតបង់យ៉ាងធ្ងន់ធ្ងរនៅតំបន់ផ្សេងៗទៀតក្នុងស្រុក Farah។ រដ្ឋាភិបាលព្យាយាមយ៉ាងខ្លាំងដើម្បីគ្រប់គ្រងលើតំបន់ក្រីក្រ និងតំបន់ដាច់ស្រយាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here