អ្នកវាយប្រហារតែម្នាក់ត្រូវទាហានបាញ់ស្លាប់នៅក្បែរគេហដ្ឋានឯកអគ្គរដ្ឋទូតអ៊ីរ៉ង់នៅក្រុងវ្យែនប្រទេសអូទ្រីស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៨

ជនមិនស្គាល់មុខម្នាក់ប្រើប្រាស់កាំបិតក្នុងការវាយប្រហារតែត្រូវពួកទាហានបាញ់សម្លាប់ខណៈដែលពួកគេកំពុងការពារលំនៅដ្ឋានឯកអគ្គរដ្ឋទូតអ៊ីរ៉ង់នៅក្រុងវ្យែនប្រទេសអូទ្រីស។ សន្តិសុខយាមម្នាក់រងរបួសដៃផ្នែកខាងលើ អំឡុងពេលវាយប្រហារនៅវេលាម៉ោងប្រមាណជា២៣:៣៥នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ហើយសន្តិសុខម្នាក់នោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។ អ្នកនាំពាក្យប៉ូលិសម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាអ្នកវាយប្រហារជនជាតិអូទ្រីសអាយុ២៦ឆ្នាំស្លាប់នៅនឹងកន្លែងហេតុ។ ការស៊ើបអង្កេតកំពុងដំណើរការ និងហេតុផលសម្រាប់ការវាយប្រហារនេះមិនទាន់ច្បាស់នៅឡើយទេ។ អ្នកនាំពាក្យប៉ូលិសទីក្រុងវ្យែនម្នាក់ឈ្មោះ Harald Soeroes បាននិយាយថាទាហានរូបនេះបានប៉ុនប៉ងការពារខ្លួនឯងដោយការបាញ់រះនៅពេលប្រយុទ្ធតទល់គ្នារវាងទាហាន និងអ្នកវាយប្រហារ។ ការបាញ់រះយ៉ាងហោចណាស់ ចំនួន៤គ្រាប់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Ghasemi បាននិយាយថាឯកអគ្គរដ្ឋទូត Ebadollah Molaei មិនរងរបួសនោះទេ។ ការវាយប្រហារនេះកើតឡើងជាច្រើនថ្ងៃបន្ទាប់ពីការវាយប្រហារផ្សេងមួយទៀត កាលពីសប្តាហ៍មុនដែលមានជនជាតិអាហ្វហ្គានីស្ថានម្នាក់អាយុ២៣ឆ្នាំបានសារភាពចំពោះការវាយប្រហារកាំបិតស្រដៀងគ្នានេះដែរនៅក្នុងទីក្រុងបណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់។ ក្រុមប៉ូលិសបានបញ្ជាឱ្យមានសន្តិសុខបន្ថែមទៀតសម្រាប់បេសកកម្មការទូតទាំងអស់នៅទីក្រុងវ្យែនប្រទេសអូទ្រីស៕

LEAVE A REPLY

Please enter your comment!
Please enter your name here