ប្រទេសអ៊ីរ៉ង់ឃុំខ្លួនអ្នកដែលមានសញ្ជាតិអង់គ្លេសអ៊ីរ៉ង់ចោទពីបទធ្វើជាចារកម្មរបស់ប្រទេសអង់គ្លេស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២​ ខែ មិនា​ ឆ្នាំ២០១៨

ប្រទេសអ៊ីរ៉ង់បានបង្ហាញពលរដ្ឋម្នាក់ដែលមានសញ្ជាតិពីរអង់គ្លេស និងអ៊ីរ៉ង់ជា “ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស” ត្រូវជាប់ពន្ធធនាគាររយៈពេល ៦ឆ្នាំពីបទធ្វើចារកម្ម។ ករណីនេះមិនទាន់ត្រូវគេបង្ហាញឱ្យដឹងនៅឡើយទេ។ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាមិនមានព័ត៌មានលម្អិតក្នុងករណីនេះ​ដូចជាការចាប់ខ្លួនជននេះ​ឬទីកន្លែងដែលចាប់ខ្លូន។ ភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការនិយាយថា​ព្រះរាជអាជ្ញាក្រុងតេរ៉ង់លោក Abbas Jafari-Dolatabadi “កាត់ទោសជនជាប់ចោទជាប់ពន្ធធនាគាររយៈ៦ឆ្នាំដែលធ្វើជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស”។ ការប្រកាសសាលក្រមនៅយប់ថ្ងៃអាទិត្យ​ដោយព្រះរាជអាជ្ញានិយាយថាពលរដ្ឋសញ្ជាតិអង់គ្លេសអ៊ីរ៉ង់នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅក្នុងករណីដាច់ដោយឡែកទាក់ទងនឹងធនាគារឯកជនដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត។ អ៊ីរ៉ង់មិនទទួលស្គាល់ពលរដ្ឋដែលមានសញ្ជាតិពីរដែលជាការដាក់កំហិតលទ្ធភាពទៅដល់ស្ថានទូតបរទេសអាចមានចំពោះប្រជាពលរដ្ឋរបស់ខ្លួននៅទីនោះ។ ការិយាល័យបរទេសប្រាប់ Telegraph ថាទទួលដឹងរបាយការណ៍ហើយកំពុងពិនិត្យមើល។ ប្រភពលើកឡើងថាវាអាចត្រូវការពេលខ្លះដើម្បីបង្កើតភាពត្រឹមត្រូវនៃព័ត៌មាន។ យ៉ាងហោចណាស់ជនជាតិអង់គ្លេសអ៊ីរ៉ង់ពីរនាក់ត្រូវគេឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់​រួមមានអ្នកស្រី Nazanin Zaghari-Ratcliffe ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិ Thomson Reuters ដែលសំណុំរឿងនេះត្រូវទទួលយកដោយរដ្ឋមន្ត្រីការបរទេសលោក Boris Johnson​ ក្នុងទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីខែធ្នូ។ អ្នកស្រីត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទឃុបឃិតក្នុងការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់។ និយោជករបស់អ្នកស្រី និងរដ្ឋាភិបាលចក្រភពអង់គ្លេស​និយាយថា​អ្នកស្រីទៅសួរសុខទុក្ខសាច់ញាតិនៅក្នុងប្រទេសអ៊ីរ៉ង់ដែលចាប់ខ្លួនកាលពីខែមេសា​ ឆ្នាំ២០១៦។ ពាណិជ្ជករជនជាតិអង់គ្លេសអ៊ីរ៉ង់ឈ្មោះ Kamal Foroughi អាយុ៧៨ឆ្នាំត្រូវចាប់ខ្លួនក្នុងឆ្នាំ២០១១​ និងត្រូវកាត់ទោសពីបទចារកម្ម និងមានគ្រឿងស្រវឹង។ ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេសបានលើកឡើងករណីទាំងពីរនេះទៅអាជ្ញាធរអ៊ីរ៉ង់។ គ្រួសាររបស់ជនជាប់ចោទទាំងពីរនាក់បដិសេធការចោទប្រកាន់។ កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ចាប់ខ្លួនជនសង្ស័យយ៉ាងហោចណាស់៣០នាក់ចាប់តាំងពីឆ្នាំ២០១៥​ ដែលភាគច្រើនចោទប្រកាន់ពីបទចារកម្ម។ ក្រុមអ្នកវិភាគនិងសមាជិកគ្រួសារជនជាប់ចោទពីរនាក់​ និងអ្នកដទៃដែលត្រូវឃាត់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់បានស្នើទៅពួកអ្នកប្រកាន់ពូជសាសន៍នៅក្នុងទីភ្នាក់ងារសន្តិសុខសាធារណរដ្ឋអ៊ីស្លាមយកអ្នកទោសជាការដោះដូរនឹងសាច់ប្រាក់ឬឥទ្ធិពល៕

LEAVE A REPLY

Please enter your comment!
Please enter your name here