ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាង១៩,០០០នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល៣ឆ្នាំ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៨

ប៉ូលិសសហព័ន្ធបានប្រកាសកាលពីថ្ងៃចន្ទនេះថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាង១៩,០០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល៣ឆ្នាំក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងរំដោះទឹកដីនៅទូទាំងប្រទេសអ៊ីរ៉ាក់។ លោកឧត្តម​សេនីយ៍​ឯក Shaker Jawdat មេបញ្ជាការប៉ូលិសសហព័ន្ធបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Russian Sputnik ឲ្យដឹងថារហូតមកដល់ពេលនេះពួកសកម្មប្រយុទ្ធ១៩,៤៨៤នាក់ស្លាប់នៅតាមបណ្តាខេត្តនានាដូចជាខេត្ត Nineveh ខេត្ត Kirkuk និងខេត្ត Salahuddin ដែលស្ថិតនៅភាគខាងជើងរាជធានីបាដាដ។ លើសពីនេះទៀតមានខេត្ត Anbar ដែលមានអ្នកស្លាប់ប្រហែលមួយភាគបីនៃអ្នកស្លាប់ទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ាក់។ បើយោងតាមលោក Jawdar បានឲ្យដឹងថាតំបន់ទាំងអស់ដែលរំដោះបានដោយប៉ូលិសសហព័ន្ធក្នុងខេត្តចំនួន៤មានទំហំ២៧១៥៥.៤៩៦ គីឡូម៉ែត្រការ៉េ។ លើសពីនេះតំបន់នានា ទីក្រុង និងស្រុកដែលរំដោះបានដោយកងទ័ពមានទំហំ៨៩០គីឡូម៉ែត្រការ៉េ។ គួរបញ្ជាក់ថាពួកសកម្មប្រយុទ្ធ IS រាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងក្រុមចម្រុះបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦ក្នុងការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ។ រហូតមកដល់ពេលនេះសង្រ្គាមប្រឆាំងនឹងពួក IS បានធ្វើអោយប្រជាជនយ៉ាងហោចណាស់៥លាននាក់ត្រូវផ្លាស់ទីលំនៅ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងរួមមានប្រទេសស៊ីរី ទួរគី និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតចាប់តាំងពីពួក IS មានវត្តមាន និងប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេក្នុងប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here