ប្រទេសចិន និងរុស្ស៊ីស្វាគមន៍ចលនាសន្តិភាពរបស់ប្រទេសកូរ៉េ

0

ប្រភពព័ត៌មានពី ChannelNewAsia ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៨

ប្រធានាធិបតីចិនលោកស៊ីជីនភីងផ្តល់ការលើកទឹកចិត្តចំពោះការផ្តួចផ្តើមរបស់កូរ៉េខាងត្បូងដើម្បីលើកកម្ពស់ទំនាក់ទំនងដោយសន្តិភាពជាមួយប្រទេសកូរ៉េខាងជើង ហើយប្រទេសរុស្ស៊ីក៏បានសម្តែងការគាំទ្រផងដែរ។ កាលពីសប្តាហ៍មុននេះប្រធានការិយាល័យសន្តិសុខជាតិលោក Chung Eui-yong រៀបរាប់ប្រាប់ក្រុមមន្រ្តីនៅក្រុងប៉េកាំង និងមូស្គូបន្ទាប់ពីការជោគជ័យរបស់គាត់ក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំជាច្រើនមកពីប្រទេសកូរ៉េខាងជើង ប្រទេសកូរ៉េខាងត្បូង និងអាមេរិក។ លោក Chung បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលគាត់ត្រលប់ទៅអាកាសយានដ្ឋានអន្តរជាតិ Incheon ថាលោក ស៊ី ជិនភីង ផ្តល់ឃ្លាមួយរបស់ចិនដែលនិយាយថា “នៅពេលទឹកកករលាយ និទាឃរដូវនឹងមកដល់ ហើយផ្ការីកស្គុះស្គាយ” ដើម្បីពិពណ៌នាស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ ហើយលោកក៏សម្តែងឆន្ទៈរបស់គាត់ក្នុងការគាំទ្រដល់ស្ថានភាពបច្ចុប្បន្ន។ មេដឹកនាំរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុនប្រាប់គណៈប្រតិភូរបស់ប្រទេសកូរ៉េខាងត្បូងដែលដឹកនាំដោយលោក Chung ថាលោកបើកចំហរចំពោះការដោះស្រាយបញ្ហានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកដែលជាការផ្តល់ឱ្យលោកប្រធានាធិបតី ត្រាំ យល់ព្រមជួបលោក គីម សម្រាប់កិច្ចប្រជុំកំពូលមួយដែលរំពឹងថានឹងកើតឡើងនៅខែឧសភាខាងមុខនេះ។ លោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង Moon Jae-in ត្រូវបានគេសម្រេចឲ្យរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសកូរ៉េខាងជើងរបស់លោក គីម នៅចុងខែមេសាខាងមុខនេះ។ ការទម្លាយភាពទាល់ច្រកនេះកើតឡើងបន្ទាប់ពីមានការនិយាយគ្នារយៈពេលមួយឆ្នាំរវាងលោក គីម ជុងអ៊ុន និងលោក ត្រាំ ក្រោយភាពតានតឹងកាន់តែខ្លាំងឡើងដោយសារតែការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែរជាច្រើនដោយប្រទេសកូរ៉េខាងជើងនិយាយថាខ្លួននឹងបង្កើតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីការពាររបបរបស់ខ្លួនជាដាច់ខាត។ លោក Chung និយាយថា “ប្រទេសចិន និងរុស្ស៊ីយល់ព្រមបន្តកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាពដែលបង្កើតឡើងក៏ដូចជាសន្ទុះសម្រាប់ស្ថេរភាពតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធ”។ ប្រទេសកូរ៉េខាងជើងមានចំណងមិត្តភាពជាមួយក្រុងប៉េកាំង និងទីក្រុងមូស្គូ ហើយប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតផងដែរ។ លោក Chung និយាយថាអ្នកការទូតកំពូលរបស់ប្រទេសចិនលោក យ៉ាង ជីឈី នឹងធ្វើទស្សនកិច្ចនៅសេអ៊ូលនៅដើមសប្តាហ៍ក្រោយដើម្បីពិភាក្សាជាមួយមន្ត្រីសន្តិសុខនៅទីនេះ។ ក្រុងព្យុងយ៉ាងនៅតែស្ងៀមស្ងាត់លើកិច្ចព្រមព្រៀងរបស់ខ្លួនសម្រាប់កិច្ចប្រជុំកំពូលនេះចាប់តាំងពីលោក Chung ត្រឡប់មកពីកូរ៉េខាងជើងវិញទោះបីមន្ត្រីនៅទីក្រុងសេអ៊ូលនិយាយថាពួកគេរំពឹងថានឹងបន្តកិច្ចចរចាក្នុងពេលឆាប់ៗដើម្បីធ្វើការលម្អិតសម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here