រថក្រោះអ៊ីស្រាអែលព័ទ្ធក្រុម Hamas នៅតំបន់ Gaza ក្រោយពីមានការបង្កប់គ្រាប់បែកនៅតាមរបងព្រំដែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៨

រថក្រោះអ៊ីស្រាអែលវាយប្រហារលើក្រុម Hamas ក្នុងតំបន់ Gaza Strip នៅថ្ងៃព្រហស្បតិ៍ក្រោយពីជនជាតិប៉ាឡេស្ទីនបង្កប់គ្រាប់បែកនៅតាមរបងព្រំដែន។ ហេតុការណ៍នេះពុំបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេនេះបើយោងតាមប្រភពភ្នាក់ងារសារព័ត៌មាន AFP។ ប្រភពព័ត៌មានសន្តិសុខចេញពីក្រុម Hamas បញ្ជាក់ថាការវាយប្រហារជុំទីមួយធ្វើឱ្យប៉ុស្តិ៍សង្កេតការណ៍មួយនៅជិតព្រំដែនរងការខូចខាត។ ប្រភពបន្តថាមិនយូរប៉ុន្មានមានការផ្ទុះ៤លើកតាមបណ្តោយព្រំដែនដែលបណ្តាលឱ្យខូចខាតដល់ព្រំដែនអ៊ីស្រាអែល។ ពុំមានក្រុមណាមួយចេញអះអាងទទួលខុសត្រូវភ្លាមៗចំពោះការបំផ្ទុះគ្រាប់បែកនេះទេ។ យោធាអ៊ីស្រាអែលនិយាយថាគ្រឿងផ្ទុះមួយចំនួនត្រូវគេបំផ្ទុះនៅបណ្តោយរបងស្ថិតនៅភាគខាងជើងតំបន់ Gaza Strip ហើយពុំមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីការរងរបួសនោះទេ។ សេចក្តីថ្លែងការណ៍បន្ថែមថារថក្រោះកំណត់គោលដៅទៅកាន់ទីតាំងដែលជាកម្មសិទ្ធិរបស់អង្គភាពភេរវកម្ម Hamas៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here