ភ្នាក់ងារចារកម្មអ៊ីរ៉ាក់ចាប់ខ្លួនភេរវករ២នាក់ និងរឹបអូសគ្រឿងផ្ទុះជាច្រើនទៀតក្នុងខេត្តអាន់បា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៨

ភ្នាក់ងារចារកម្មអ៊ីរ៉ាក់ចាប់ខ្លួនភេរវករ២នាក់កាលពីថ្ងៃអាទិត្យនេះ និងបានរឹបអូសឃ្លាំងលាក់គ្រឿងផ្ទុះដ៏ធំមួយកន្លែង និងកាំជ្រួចមីស៊ីលស្ថិតនៅក្នុងខេត្តអាន់បា។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយ Knooz បានឲ្យដឹងថាប្រធានចារកម្មយោធាបាននិយាយថាមន្រ្តីរបស់ខ្លួនបានចាប់ខ្លួនភេរវករ២នាក់ក្នុងអំឡុងពេលប្រតិបត្តិការយោធាមួយនៅក្នុងទីក្រុង Fallujah និងទីក្រុង Saqlawiyah ស្ថិតនៅក្នុងខេត្តអាន់បា។ អ្នកទាំង២ត្រូវបានគេរកឃើញថាជាប់ទាក់ទងជាមួយនឹងអំពើភេរវកម្ម។ លើសពីនេះទៅទៀតយោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថាចារកម្មយោធាក៏បានរឹបអូសឃ្លាំងរំសេវគ្រឿងផ្ទុះ និងកាំជ្រួចមីស៊ីលនៅក្នុងស្រុក al-Karmah ក្នុងខេត្តនេះផងដែរ។ សេចក្ដីថ្លែងការណ៍បានសន្និដ្ឋានថាគ្រាប់រំសេវផ្ទុះទាំងនោះត្រូវបានបំផ្ទុះចោលដោយជោគជ័យនៅនឹងកន្លែងរឹបអូស។ នៅព្រឹកថ្ងៃអាទិត្យនេះលោក Issa al-Sayer អភិបាលក្រុង Fallujah បាននិយាយថាជនស៊ីវិល១៥នាក់ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ខណៈ៣០នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុងរបស់គាត់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះនៅក្នុងការវាយប្រហារដោយក្រុមរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ថាពួក IS បានប្រកាសរដ្ឋរបស់រដ្ឋអ៊ីស្លាមពួកគេក្នុងប្រទេសអ៊ីរ៉ាក់ និងនៅជិតប្រទេសស៊ីរីក្នុងឆ្នាំ២០១៤។ យុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងយោធាប៉ារ៉ាបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដើម្បីកាន់កាប់ឡើងវិញលើតំបន់ទាំងឡាយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួករដ្ឋអ៊ីស្លាមដែលតំបន់ទាំងនោះភាគច្រើនគឺជាទីក្រុងដែលស្ថិតនៅក្នុងរាជធានីម៉ូស៊ូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here