គ្រាប់មីស៊ីលផ្លោងឆ្លងអន្តរទ្វីប (ICBMs) របស់ប្រទេសកូរ៉េខាងជើងអាចបាញ់ទៅដល់អឺរ៉ុប

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨​ ខែ មីនា​ ឆ្នាំ២០១៨

យោងតាមបណ្តាញសារព័ត៌មានអាឡឺម៉ង់បានឱ្យដឹងថា​បច្ចុប្បនប្រទេសកូរ៉េខាងជើងមានសមត្ថភាពបាញ់គ្រាប់នុយក្លេអ៊ែររបស់ខ្លួនទៅគោលដៅនៅប្រទេសអឺរ៉ុបកណ្តាល។ កាសែតអាល្លឺម៉ង់ Bild រាយការណ៍កាលពីថ្ងៃអាទិត្យថាអនុប្រធានអង្គភាពសហព័ន្ធស៊ើបអង្កេត (BND) លោក Ole Diehl ប្រាប់ក្រុមមន្ត្រីរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំមិនចំហមួយថាឥឡូវនេះគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងអាចបំពាក់លើក្បាលគ្រាប់នុយក្លេអ៊ែរបានហើយ។ គាត់បន្ថែមទៀតថា “ប្រាកដ” ចំពោះប្រទេសដែលមិនមានភាពស្មោះត្រង់ផលិតគ្រាប់ (ICBM)​ មួយនេះមានសមត្ថភាពបាញ់ទៅដល់ប្រទេសអាឡឺម៉ង់។ សារព័ត៌មាន Bild លើកឡើងពីប្រភពដែលកំពុងធ្វើសន្និសីទនេះ។ លោក Diehl រាយការណ៍ជាផ្លូវការថាគាត់បានមើលការចរចារវាងកូរ៉េខាងជើង​ និងកូរ៉េខាងត្បូងជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង។ ភ្នាក់ងារ RT ក៏បានទាក់ទងទៅអង្គភាព (BND) ដើម្បីសុំយោបល់។ ប្រទេសកូរ៉េខាងជើងអះអាងថាមីស៊ីលរបស់ខ្លួនមានសមត្ថភាពអាចបាញ់ទៅដល់គោលដៅឆ្ងាយបំផុតនៃពិភពលោក។ នៅក្នុងខែវិច្ឆិកាទីក្រុងព្យុងយ៉ាងនិយាយថាខ្លួនធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីល Hwasong-15 ដំបូងគេដែលជាមីស៊ីលផ្លោងប្រភេទថ្មីមួយបាញ់ទៅដល់ផ្នែកណាមួយនៃពិភពលោក។ រដ្ឋាភិបាលមួយដកស្រង់សម្តីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលនិយាយថា “ឥឡូវនេះយើងដឹងពីមូលហេតុអំពីប្រវត្តិសាស្រ្តដ៏អស្ចារ្យ​នៃការបញ្ចប់កម្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសមួយ​ មូលហេតុនោះគឺការបង្កើតថាមពលអាវុធនុុក្លេអ៊ែរ”។ ប្រទេសកូរ៉េខាងជើងនិយាយថាមីស៊ីលប្រភេទនេះហោះឡើងដល់កម្ពស់ប្រមាណជា៤,៤៧៥គីឡូម៉ែត្រ​ (២,៧៨០ម៉ាយល៍)​ ពោលគឺឆ្ងាយជាង ១០ដងនៃស្ថានីយ៍អវកាសអន្ដរជាតិហើយហោះបានចម្ងាយ​៩៥០គីឡូម៉ែត្រ (៥៩៩ម៉ាយល៍) ក្នុងអំឡុងពេលហោះហើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here