មនុស្ស២នាក់រងរបួសដោយសារការបំផ្ទុះគ្រាប់បែកក្នុងទីក្រុងអូស្ទីនរដ្ឋតិចសាស់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៨

បុរស២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីគ្រាប់បែកមួយបានផ្ទុះឡើងដែលគេរាយការណ៍ថាការផ្ទុះនេះធ្វើឲ្យរញ្ជួយដល់សង្កាត់មួយក្នុងទីក្រុងអូស្ទីនរដ្ឋតិចសាស់។ ប៉ូលិសបានព្រមានប្រជាពលរដ្ឋឲ្យនៅឆ្ងាយពីតំបន់កើតហេតុនេះ។ របាយការណ៍ដំបូងបានលើកឡើងថាមានគ្រាប់បែក២គ្រាប់ផ្ទុះឡើង ប៉ុន្តែប៉ូលិសបានបញ្ជាក់មានតែគ្រាប់បែកតែមួយគ្រាប់តែប៉ុណ្ណោះ ហើយសេវាសង្គ្រោះបន្ទាន់របស់មន្ទីរសង្គ្រោះបាននិយាយថានេះគឺជាឧបទ្ទវហេតុធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ប៉ុន្តែគេរំពឹងថាមិនមានការគំរាមកំហែងដល់អាយុជីវិតនោះទេ។ ក្រុមមន្ត្រីមិនទាន់បានកំណត់មូលហេតុនៃការផ្ទុះនេះនៅឡើយទេឬជាប់ទាក់ទង់ទៅនឹងការបំផ្ទុះទាំង៣លើកដែលបានកើតឡើងនៅក្នុងទីក្រុងអូស្ទីនកាលពីដើមខែកន្លងមក។ យោងតាមរបាយការណ៍នៃការផ្ទុះជាថ្មីនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីគ្រាប់បែក២កញ្ចប់ផ្ទុះនៅក្នុងទីក្រុងកាលពីព្រឹកថ្ងៃចន្ទសប្តាហ៍មុនដោយបានសម្លាប់ក្មេងជំទង់ម្នាក់អាយុ១៧ឆ្នាំ និងស្ត្រី២នាក់ទៀតរងរបួស។ ប៉ូលិសបាននិយាយថាក្មេងជំទង់រូបនេះបានបើកប្រអប់គ្រឿងផ្ទុះដោយចៃដន្យបន្ទាប់ពីរូបគេប្រទះឃើញប្រអប់នេះនៅលើជណ្តើរផ្ទះរបស់គេដែលស្ថិតនៅភាគឦសានក្នុងសង្កាត់មួយក្នុងទីក្រុងអូស្ទីន។ ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទនេះថាមានឧប្បត្តិហេតុដាច់ដោយឡែកមួយទៀតដោយមានស្ត្រីអាយុ៧៥ឆ្នាំម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរូបគាត់បានបើកប្រអប់មួយនៅមុខផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងទីក្រុងផ្សេងទៀត។ គួរបញ្ជាក់ថាឧប្បត្តិហេតុទាំង២ដែលបានកើតឡើងកាលពីថ្ងៃចន្ទនេះជាប់ទាក់ទង់ទៅនឹងការបំផ្ទុះកាលពីថ្ងៃទី២ខែមីនា ថ្មីៗនេះដែលបានបណ្តាលឲ្យបុរសម្នាក់ឈ្មោះ Anthony Stephan House អាយុ៣៩ឆ្នាំស្ថិតនៅសង្កាត់ Harris Ridge ស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here