កងកម្លាំងអ៊ីស្រាអែលវាយប្រហារផ្លូវរូងក្រោមដីនៅតំបន់កាហ្សាដែលជីកដោយកងទ័ព Hamas

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៨

កងទ័ពនិយាយថាកងកម្លាំងអ៊ីស្រាអែលទម្លាយផ្លូវរូងក្រោមដីក្នុងតំបន់កាហ្សាស្ត្រីបដែលផ្លូវនោះជីកដោយក្រុមសកម្មប្រយុទ្ធ Hamas ដើម្បីបង្កើនការវាយប្រហារឆ្លងដែន។ គេធ្លាប់កាត់ផ្តាច់ផ្លូវរូងក្រោមដីក្នុងកំឡុងពេលមានសង្គ្រាមនៅតំបន់កាហ្សាស្ត្រីបក្នុងឆ្នាំ២០១៤ ក្រោយមកក្រុម Hamas ព្យាយាមកែច្នៃប្រើឡើងវិញ។ អ្នកនាំពាក្យយោធាមួយរូបនិយាយនៅថ្ងៃអាទិត្យថាផ្លូវក្រោមដីនោះត្រូវក្រុម Hamas ជីកបន្ថែមដែលមានចម្ងាយរាប់រយម៉ែត្រពីរបងព្រំដែនរបស់ប្រទេសអ៊ីស្រាអែល។ កងកម្លាំងអ៊ីស្រាអែលមិនឆ្លងកាត់ព្រំដែន ដោយប្រើរូងក្រោមដីនោះទេ ប៉ុន្តែពួកគេប្រើបច្ចេកទេសថ្មីនេះបើតាមលោកវរសេនីយ៍ឯក Jonathan Conricus។ ផ្លូវរូងក្រោមដីនោះពោរពេញទៅដោយសម្ភារៈដែលរៀបចំទុកដាក់យ៉ាងត្រឹមត្រូវនេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់សម្តីរបស់លោក Conricus៕

LEAVE A REPLY

Please enter your comment!
Please enter your name here