ស្ថានទូតទួរគីនៅទីក្រុង Copenhagen រងការវាយប្រហារដោយគ្រាប់បែកសាំង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៨

យ៉ាងហោចណាស់មានមនុស្ស២នាក់វាយប្រហារលើស្ថានទូតនៅប្រទេសទួរគីដោយប្រើគ្រាប់បែកសាំង។ ការវាយប្រហារនោះកើតឡើងនៅថ្ងៃច័ន្ទនេះបើយោងតាមប្រភពព័ត៌មានចេញផ្សាយពីរដ្ឋធានីប្រទេសដាណឺម៉ាក។ ការវាយប្រហារនេះបណ្តាលឲ្យមានការខូចខាតអាគារខាងក្រៅបន្តិចបន្តួច ប៉ុន្ដែមិនបណ្តាលឲ្យមានអ្នករងរបួស។ ប្រភព Reuters បន្ថែមថាពេលនោះក្នុងអាគារពុំមានមនុស្ស។ ប៉ូលិសនិយាយថាក្រោយពីហេតុការណ៍នោះកើតឡើង គេមិនទាន់ចាប់បានជនដៃដល់នោះទេ។ មន្ត្រីប៉ូលិសប្រចាំនៅទីក្រុង Copenhagen លោក Henrik Moll ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Ritzau ថា លោកទទួលរបាយការណ៍មកថាស្រាក្រឡុក Molotov ត្រូវគេបោះចោលក្នុងស្ថានទូត។ សេវាកម្មរថភ្លើងស្ថានីយ Osterup និង Hellerup ត្រូវផ្អាកជាបណ្ដោះអាសន្នដោយសារមានប្រតិបត្តិការស៊ើបអង្កេតរបស់ប៉ូលិស៕

LEAVE A REPLY

Please enter your comment!
Please enter your name here