កាកបាទក្រហមអំពាវនាវសុំសិទ្ធិចូលទៅជួយជនស៊ីវិលដែលជាជនជាតិស៊ីរីនៅតំបន់អាហ្វ្រីន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៨

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) អំពាវនាវនៅថ្ងៃចន្ទដើម្បីអាចចូលទៅជួយជនស៊ីវិលនៅតំបន់ Afrin បានកាន់តែច្រើន។ ក្រុម ICRC និយាយថាអឌ្ឍចន្ទក្រហមក្នុងប្រទេសទួរគីបាត់បង់ភាពជឿជាក់លើពួកឃើដស៊ីរី ក្រោយពីមានប្រតិបត្តិការយោធារបស់ទួរគីនេះបើយោងតាមប្រភពសារព័ត៌មានពី Reuters។ ប្រធានក្រុម ICRC លោក Peter Maurer និយាយនៅក្នុងទីក្រុងហ្សឺណែវថាភាពជឿជាក់របស់អឌ្ឍចន្ទក្រហមក្នុងប្រទេសទួរគីក្នុងការធ្វើការងារនៅតំបន់អាហ្វ្រីនជាមួយប្រជាជនឃើដគឺធ្លាក់នៅកម្រិតជិតសូន្យ។ ក្រុម ICRC កំពុងជួយជនស៊ីវិលរាប់ពាន់នាក់ដែលភៀសចេញពីភូមិអាហ្វ្រីនទៅកាន់ភូមិនានានៅជិតទីក្រុងអាល្លេប៉ូ។ អង្គការនេះត្រូវការសិទ្ធិចូលទៅតំបន់អាហ្វ្រីនឲ្យបានទៀងទាត់ដើម្បីជួយជនស៊ីវិលដោយផ្តល់ជំនួយអព្យាក្រឹត្យមិនលំអៀង និងផ្តល់សិទ្ធឲ្យប្រជាជនសម្រចក្នុងការចាកចេញឬស្នាក់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here