មនុស្ស៣នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅខាងក្រៅការប្រមូលផ្តុំរបស់លោក Hekmatyar ក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី ChannelNewAsia ចេញផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៨

ក្រុមមន្ត្រីនិយាយថាគ្រាប់បែកមួយគ្រាប់ដែលស្ថិតនៅក្នុងម៉ូតូមួយគ្រឿងផ្ទុះនៅប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះនៅខាងក្រៅកន្លែងបាតុកម្មនយោបាយដែលកាន់កាប់ដោយមេបញ្ជាការឧទ្ទាមជើងចាស់ដែលបង្កើតសន្តិភាពជាមួយរដ្ឋាភិបាលកាលពីឆ្នាំមុនដែលការផ្ទុះនេះសម្លាប់មនុស្ស៣នាក់ និងរងរបួស៨នាក់។ អ្នកនាំពាក្យរបស់អភិបាលខេត្តលោក Attahullah Khogyani និយាយថាអតីតមេបញ្ជាការលោក Gulbuddin Hekmatyar មិនរងការឈឺចាប់នៅក្នុងការផ្ទុះនោះទេខណៈដែលវាកើតឡើងរយៈពេល១០នាទីបន្ទាប់ពីការជួបជុំរបស់គាត់បានបញ្ចប់នៅទីក្រុង Jalalabad ភាគខាងកើតចំពេលដែលប្រជាជនចាកចេញពីកន្លែងនោះខ្លះៗ។ លោក Hekmatyar មានតួនាទីយ៉ាងសំខាន់ក្នុងជម្លោះជាច្រើនទសវត្សរ៍នៅអាហ្វហ្គានីស្ថានដោយលោកបម្រើការជានាយករដ្ឋមន្ត្រីអំឡុងពេលសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ១៩៩០គឺនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានសម្ព័ន្ធភាពជាមួយពួកតាលីបង់ផងដែរ។ គាត់វិលត្រលប់ទៅក្រុងកាប៊ុលកាលពីឆ្នាំមុនក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយរដ្ឋាភិបាលជាប្រមុខគណបក្ស Hizb-i-Islami ដ៏មានឥទ្ធិពលរបស់គាត់។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការផ្ទុះនោះទេ។ ខេត្ត Nangarhar ដែលមានក្រុង Jalalabad ជារដ្ឋធានីមានព្រំប្រទល់វែងឆ្ងាយជាមួយប្រទេសប៉ាគីស្ថាន ហើយរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ក្លាយទៅជាកន្លែងដែលក្រុមសកម្មប្រយុទ្ធជាប់ទាក់ទងទាំងរដ្ឋអ៊ីស្លាម និងពួកតាលីបង់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here