ទីប្រឹក្សាសន្តិសុខរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនជួបប្រជុំគ្នាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

0

ប្រភពព័ត៌មានពី ChannelNewAsia ចេញផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៨

ខុទ្ទកាល័យប្រធានាធិបតី Blue House របស់ប្រទេសកូរ៉េខាងត្បូងនិយាយនៅថ្ងៃចន្ទនេះថាទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនជួបគ្នានៅចុងសប្តាហ៍នេះដើម្បីពិភាក្សាអំពីប្រទេសកូរ៉េខាងជើង និង “ការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ” ចេញពីឧបទ្វីបកូរ៉េផងដែរ។ កិច្ចប្រជុំរយៈពេល២ថ្ងៃក៏អាចជួយរៀបចំផ្លូវសម្រាប់កិច្ចប្រជុំដែលអាចកើតមានរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ទាំងនេះគឺជាសកម្មភាពចុងក្រោយបំផុតក្នុងសកម្មភាពការទូតដែលគ្របដណ្តប់ទៅលើទ្វីបអាស៊ី អាមេរិក និងអឺរ៉ុបមុនពេលកិច្ចប្រជុំកំពូលរបស់ប្រទេសកូរ៉េខាងជើងដែលមានផែនការជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ លោកឆុង អេយយូយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងត្បូងជួបជាមួយលោក H.R. McMaster និងទីប្រឹក្សាសន្តិភាពជាតិរបស់ជប៉ុនលោក Shotaro Yachi ដើម្បីពិភាក្សាក្នុងកិច្ចប្រជុំកំពូលរវាងលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។ សេចក្តីថ្លែងការណ៍និយាយថាពួកគេក៏ពិភាក្សាពីកិច្ចប្រជុំដែលអាចធ្វើទៅបានរវាងលោក ត្រាំ និងលោក គីម ផងដែរ។ ក្រុមអ្នកប្រឹក្សាយោបល់សន្តិសុខមកពីប្រទេសទាំង៣ពិភាក្សាគ្នាអំពី “ការលុបបំបាត់ពេញលេញនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ” ហើយយល់ស្របគ្នាថា “វាជារឿងសំខាន់ក្នុងការមិនធ្វើឡើងវិញនូវកំហុសឆ្គងពីអតីតកាល” និងដើម្បីធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងរាយការណ៍ថាអ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់ចាកចេញទៅកាន់ប្រទេសហ្វាំងឡង់កាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាជាមួយអតីតមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង។ រឿងនោះធ្វើឡើងបន្ទាប់ពីមានកិច្ចចរចារយៈពេល៣ថ្ងៃរវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងស៊ុយអែតស្តីពីសន្តិសុខនៅលើឧបទ្វីបកូរ៉េ។ ស៊ុយអែត “ចូលរួមយ៉ាងច្រើន” លើបញ្ហាជនជាប់ឃុំអាមេរិកអំឡុងកិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងស៊ុយអែត នេះបើតាមការបញ្ជាក់របស់ CNN រាយការណ៍នៅថ្ងៃអាទិត្យដោយដកស្រង់ចេញប្រភពមិនស្គាល់អត្តសញ្ញាណនិងចំណេះដឹងអំពីការចរចា។ ប្រទេសកូរ៉េខាងជើងកំពុងបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនដោយមិនគោរពតាមការដាក់ទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខហើយមិនលាក់បាំងពីផែនការរបស់ខ្លួនក្នុងការអភិវឌ្ឍមីស៊ីលដែលអាចវាយប្រហារមកលើដីគោករបស់សហរដ្ឋអាមេរិកបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here