សមាជិកក្រុមឧទ្ទាមនៅស៊ីរីប្រមាណជា១,៨០០នាក់ចាកចេញពីភាគខាងកើតតំបន់ Ghouta

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨

សមាជិករបស់ក្រុម Ahrar Al-Sham ប្រមាណជា១,៨០០នាក់ចាកចេញពីជាយក្រុង Damascus ដែលស្ថិតនៅភាគខាងកើតតំបន់ Ghouta ជាមួយនឹងគ្រួសាររបស់ពួកគេនៅថ្ងៃព្រហស្បតិ៍។ កិច្ចព្រមព្រៀងចាកចេញពីជាយក្រុងកើតឡើងដោយមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ី ជាមួយនឹងមេដឹកនាំក្រុម Ahrar Al-Sham។ នៅថ្ងៃទី២២ ខែមីនា សមាជិកទ្ទាម១,៨៩៥នាក់ និងក្រុមគ្រួសាររបស់ពួកគេចាកចេញពីតំបន់ជាយក្រុងតាមច្រករបៀងមនុស្សធម៌នេះបើយោងតាមប្រភពព័ត៌មានពីយោធារុស្ស៊ី។ ពួកគេធ្វើដំណើរទៅកាន់ខេត្ត Idlib ដោយប្រើរថយន្តក្រុងចំនួន៥០គ្រឿង។ ប៉ូលិសស៊ីរីជាអ្នកធានាសុវត្ថិភាពឲ្យក្រុមឧទ្ទាមក្នុងអំឡុងពេលពួកគេធ្វើដំណើរដោយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្រ្តីមជ្ឈមណ្ឌលផ្សះផ្សារជាតិរុស្ស៊ី និងអ្នកដំណាងអឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរី នេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ TASS៕

LEAVE A REPLY

Please enter your comment!
Please enter your name here