ប្រទេសទួរគីកំណត់គោលដៅលើជនសង្ស័យជាបណ្តាញរបស់លោក Gulen ចំនួន១៥៥នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨

អាជ្ញាធរប្រទេសទួរគីចាប់ផ្តើមប្រតិបត្តិការតាមដានជនសង្ស័យជាបណ្តាញរបស់លោក Gulen ចំនួន១៥៥នាក់នៅថ្ងៃសុក្រនេះបើយោងតាមប្រភពព័ត៌មានដកស្រង់ពីប៉ូលិស និងបណ្តាញផ្សព្វផ្សាយ។ ក្រុងអង់ការ៉ាចោទប្រកាន់លោក Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកពីបទធ្វើរដ្ឋប្រហារដែលទទួលបរាជ័យនៅខែកក្កដា ឆ្នាំ២០១៦។ លោក Gulen បដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនោះទេ។ ចាប់តាំងពីមានប្រតិបត្តិការបង្ក្រាបអាជ្ញាធរចាប់ខ្លួនមនុស្សរាប់ពាន់នាក់ដែលជាប់សង្ស័យជាបណ្តាញ ហើយថែមទាំងបណ្តេញមន្រ្តីចេញពីការងារចំនួនរាប់ពាន់នាក់ទៀត នេះបើតាមប្រភពព័ត៌មានពី Reuters។ ដីការចាប់ខ្លួននៅថ្ងៃសុក្រមានរាប់បញ្ចូលទាំងបុគ្គលិកចំនួន៥៥នាក់នៅក្នុងខេត្តចំនួន១៣ និងនៅក្រុមហ៊ុន Isik Publications ដែលជាក្រុមហ៊ុនបោះពុម្ភផ្សាយសៀវភៅរបស់លោក Gulen នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិសនៅ Istanbul។ តាមសេចក្តីរាយការណ៍របស់ Anadolu បានឲ្យដឹងថាមានដីការចាប់ខ្លួនអតីតប៉ូលិស៣៨នាក់នៅតាមបណ្តាខេត្តចំនួន៦ដោយពូកគេជាប់សង្ស័យជាបណ្តាញគាំទ្រលោក Gulen។ ប្រភពដដែលបានឲ្យដឹងថាមានចំនួនមនុស្សសរុប២៤នាក់ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here