មេដឹកនាំក្រុមឧទ្ទាម Shiite រិះគន់អាមេរិកពីបញ្ហាសង្គ្រាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨

មេដឹកនាំក្រុមឧទ្ទាម Shiite នៅយ៉េមែនរិះគន់ថាសហរដ្ឋអាមេរិកឈ្លានពានសង្រ្គាមនៅប្រទេសរបស់ខ្លួនតាមរយៈការបញ្ជាកម្លាំងចម្រុះដឹកនាំដោយសាអូឌីត។ ក្នុងបទសម្ភាសន៍មួយជាមួយកាសែតប្រចាំថ្ងៃ al-Akhbar របស់លីបង់ នៅថ្ងៃសុក្រនេះលោក Abdel-Malek មេដឹកនាំក្រុម al-Houthi អះអាងថា កម្លាំងសម្ព័ន្ធមិត្តអាមេរិកអ៊ីស្រាអែលចូលរួមវាយប្រហារនៅក្រុងយ៉េមែន។ លោកបន្តថាសហរដ្ឋអាមេរិកមើលឃើញសង្គ្រាមនៅយ៉េមែនជាឱកាសមាស ដើម្បីអាចគ្រប់គ្រងនៅតំបន់ នេះបើយោងតាមសេចក្តីរាយការណ៍របស់ AP។ លោកបន្ថែមថាប្រទេសកំពូលចំនួន២ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមមិនមែនចូលរួមសង្គ្រាមដោយគ្មានគោលបំណងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here