ក្រុមសកម្មប្រយុទ្ធប្រមាណជា១,០០០នាក់រួមទាំងសាច់ញាតិរបស់ពួកគេចាកចេញពីភាគខាងកើតតំបន់ហ្គោតា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០១៨

ក្រុមសកម្មប្រយុទ្ធ និងសមាជិកក្រុមគ្រួសាររបស់ពួកគេសរុបទាំងអស់ចំនួន៩៨៨នាក់ចាកចេញពីភាគខាងកើតតំបន់ហ្គោតាតាមច្រករបៀងមនុស្សធម៌នៅថ្ងៃសៅរ៍។ មានកិច្ចព្រមព្រៀងធ្វើឡើងរវាងសកម្មប្រយុទ្ធ Failaq Al-Rahman ជាមួយមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីឧបត្ថម្ភដោយប្រទេសស៊ីរី យោងតាមការរៀបរាប់របស់យោធារុស្ស៊ីនៅថ្ងៃអាទិត្យ។ គេបញ្ចូនមនសុ្សទាំងនោះទៅខេត្ត Idlib នៅស៊ីរីដែលជាផ្នែកមួយដ៏ធំដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម និងក្រុមភេរវជន។ នៅដើមសប្តាហ៍សមាជិក Ahrar As-Sham ចំនួន៤,៩៧៩នាក់ និងក្រុមគ្រួសាររបស់ពួកគេយល់ព្រមចំពោះកិច្ចព្រមព្រៀង ដោយប្រគល់ទីក្រុង Harasta ទៅកងកម្លាំងរដ្ឋាភិបាលវិញ។ ក្រសួងការពារជាតិនិយាយថាជនស៊ីវិលចំនួន១០៧,៧១០នាក់ជម្លៀសខ្លួនចេញពីភាគខាងកើតតំបន់ហ្គោតាទៅកាន់តំបន់គ្រប់គ្រងដោយរដ្ឋាភិបាលចាប់តាំងពីចុងខែកុម្ភៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here