ក្មេងជំទង់ជនជាតិរុស្ស៊ី៣នាក់ និងជនជាតិអ៊ីរ៉ង់ម្នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅទីប្រជុំជន Yerevan

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៨

ជនជាតិរុស្ស៊ី៣នាក់ និងជនជាតិអ៊ីរ៉ង់ម្នាក់រួមជាមួយប្រជាជនក្នុងតំបន់៤នាក់រងរបួសពីការផ្ទុះនៅទីប្រជុំជន Yerevan ក្នុងក្រុង Armenia នៅថ្ងៃច័ន្ទ។ ការផ្ទុះនេះកើតឡើងនៅភោជនីយដ្ឋានមួយដោយការផ្ទុះនេះបង្ករឡើងដោយសារបំពង់បង្ហូរឧស្ម័នរងសម្ពាធខ្ពស់ នេះបើតាមការរកឃើញបឋម។ ជនរងគ្រោះទាំងអស់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក្មេងជំទង់ជនជាតិរុស្ស៊ីទាំង៣នាក់រងរបួសមានស្នាមជាំ និងបាក់ឆ្អឹងនេះយោងតាមអ្នកតំណាងសេវាសង្គ្រោះបន្ទាន់នៅ Armeni។ ប៉ូលិសបើកការស៊ើបអង្កេតលើករណីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here