ទីក្រុងប៉េកាំងហាមឃាត់ការនាំចេញវត្ថុមានមុខងារ២ដែលអាចប្រើក្នុងសព្វាវុធ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៨

ក្រុងប៉េកាំងហាមប្រាមការនាំចេញទំនិញមួយចំនួនដែលអាចប្រើប្រាស់នៅក្នុងអាវុធបំផ្លាញធំៗទៅកាន់ប្រទេសកូរ៉េខាងជើងនេះបើយោងតាមប្រភពពីក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ឱ្យដឹងនៅថ្ងៃចន្ទ។ បញ្ជីឈ្មោះវត្ថុមានមុខងារ២ឆ្លុះបញ្ចាំងពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអនុម័តជាឯកច្ឆន្ទនៅខែកញ្ញាជុំវិញករណីមីស៊ីលផ្លោង និងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ ក្រសួងផ្តល់ព័ត៌មានលម្អិតអំពីសម្ភារៈចំនួន៣២មុខ បច្ចេកវិទ្យា និងទំរង់ដែលមានសក្តានុពលទាក់ទងទៅនឹងការបំពាក់អាវុធអាចបង្ករការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំរួមជាមួយឧបករណ៍ស្ទង់ផ្សេងៗនេះបើយោងតាមប្រភពព័ត៌មានពី Reuters។ ក្នុងនោះក៏មានបំរាមលើធាតុដែលមានមុខងារប្រើប្រាស់២យ៉ាងក្នុងអាវុធធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here