Home ព័ត៌មានអន្តរជាតិ បាតុកម្មនៅប្រ...

បាតុកម្មនៅប្រទេសបង់ក្លាដេស៖ សិស្សប្រមាណជា១០០នាក់រងរបួសក្រោយពីមានការប៉ះទង្គិច

4
SHARE

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៨

សិស្សរាប់ពាន់នាក់នៅទូទាំងប្រទេសបង់ក្លាដេសធ្វើបាតុកម្ម និងអង្គុយហាលថ្ងៃ ក្រោយពីមានការប៉ះទង្គិចគ្នានៅមហាវិទ្យាល័យធំប្រចាំប្រទេសដែលបណ្តាលឲ្យមនុស្ស១០០នាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានពី AFP។ ប៉ូលិសបាញ់គ្រាប់កាំភ្លើង និងបង្ហូរឧស្ម័នទឹកភ្នែកលើនិស្សិតសាកលវិទ្យាល័យ Dhaka ដោយសារសិស្សទាំងនោះតវ៉ាប្រឆាំងនឹងគោលការណ៍ការងាររបស់រដ្ឋាភិបាលដែលមានលក្ខណៈរើសអើងចំពោះក្រុមពិសេស។ នេះគឺជាបាតុកម្មដ៏ធំបំផុតដែលនាយករដ្ឋមន្ត្រី Sheikh Hasina ត្រូវប្រឈមក្នុងអំឡុងពេលមួយទសវត្សរ៍នៃការកាន់អំណាចរបស់លោក។ ការប៉ះទង្គិចគ្នាចាប់ផ្តើមនៅរាត្រីថ្ងៃអាទិត្យ និងបន្តដល់ព្រឹកថ្ងៃចន្ទ ហើយសាកលវិទ្យាល័យ Dhaka ក្លាយជាសមរភូមិ។ ក្រោយមកការតវ៉ាក៏ចាប់ផ្តើមក្នុងទីក្រុងសំខាន់ៗដទៃទៀតដោយនិស្សិតរាប់ពាន់នាក់ធ្វើពហិការមិនចូលរៀន និងអង្គុយហាលថ្ងៃ៕