ប្រទេសអ៊ីស្រាអែលបាញ់មីស៊ីលដើម្បី​ឆ្លើយតបដោយប្រ​យោលចំពោះកងទ័ពស៊ីរីទទួលជោគជ័យកាន់កាប់ក្នុងតំបន់ Ghouta ខាងកើត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩​ ខែ មេសា​ ឆ្នាំ២០១៨

ទីក្រុងដាម៉ាស់និយាយថាកងទ័ពអ៊ីស្រាអែលបាញ់មីស៊ីលកាលពីថ្ងៃអាទិត្យនៅក្នុខេត្ត Homs ជាការឆ្លើយតបដោយប្រយោលចំពោះកងទ័ពស៊ីរីដែលរំដោះបានតំបន់ Ghouta ខាងកើត។ ស៊ីរីអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសទង្វើ “ការឈ្លានពានរបស់អ៊ីស្រាអែល”។ ក្រសួងការបរទេសស៊ីរីសរសេរនៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres រៀបរៀង​ដោយភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរីថា “ការវាយប្រហាររបស់អ៊ីស្រាអែលជាការឆ្លើយតបដោយប្រយោលចំពោះជោគជ័យកងទ័ពអារ៉ាប់នៅក្នុងការលុបបំបាត់ក្រុមភេវរកម្មប្រដាប់អាវុធពីតំបន់ជាយក្រុងដាម៉ាស​ និងតំបន់ស៊ីរីផ្សេងទៀត”។ ក្រុមទាំងនេះសម្លាប់ប្រជាជនស៊ីរី​ ចាប់ពង្រត់ជនស៊ីវិលធ្វើជាខែល។ គ្រាន់តែរយៈពេលតែបីខែប៉ុណ្ណោះគ្រាប់ចំនួនបីពាន់គ្រាប់បណ្តាលឱ្យមនុស្សស្លាប់១៥៥នាក់​ និងជនស៊ីវិល៨៦៥នាក់រងរបួសភាគច្រើនជាស្ត្រីនិងកុមារ។ ក្នុងលិខិតនេះនិយាយថាអ៊ីស្រាអែលនឹងមាន “ផលវិបាកធ្ងន់ធ្ងរ” ចំពោះការវាយប្រហារដោយបញ្ជាក់ថា​ប្រទេសស៊ីរី “នឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តសិទ្ធិការការពារដែនដី ប្រជាជន​ និងអធិបតេយ្យរបស់ខ្លួនតាមគ្រប់វិធីដែលធានាដោយបទបញ្ញត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់មនុស្សធម៌អន្ដរជាតិនិងច្បាប់អន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here