វិមានក្រឹមឡាំងជម្រុញឲ្យមានការប្រុងប្រយ័ត្នលើសកម្មភាពយោធាដែលមាន សក្តានុពលក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៨

មេដឹកនាំវិមានក្រឹមឡាំងរំពឹងថាសមាជិកទាំងអស់នៃសហគមន៍អន្តរជាតិនឹងបញ្ឈប់ជំហានដែលធ្វើឱ្យមានស្ថានការណ៍ផុយស្រួយនៅក្នុងប្រទេសស៊ីរីនេះបើយោងតាមប្រភពអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov និយាយនៅថ្ងៃពុធ។ លោកបន្ថែមថាប្រទេសរុស្ស៊ីអំពាវនាវឱ្យមានការស៊ើបអង្កេតលើរបាយការណ៍ដែលប្រទេសស៊ីរីចោទប្រកាន់ថាមានការប្រើប្រាស់អាវុធគីមី និងមិនយល់ស្របនឹងកំណែទម្រង់របស់រដ្ឋភាគខាងលិចមួយចំនួននេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ TASS។ ប្រទេសរុស្ស៊ីពិតជាមិនយល់ស្របនឹងរឿងនេះ ហើយថែមទាំងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយគ្មានលំអៀងមុនពេលចេញសាលក្រម៕

LEAVE A REPLY

Please enter your comment!
Please enter your name here