Home ព័ត៌មានអន្តរជាតិ យន្តហោះហ្វឹកហ...

យន្តហោះហ្វឹកហាត់របស់យោធាស៊ែប៊ីធ្លាក់នៅក្បែរកោះ Kovacica

13
SHARE

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៨

យន្តហោះហ្វឹកហាត់របស់យោធាប្រទេសស៊ែប៊ី G-4 Super Galeb ធ្លាក់ក្បែរកោះ Kovacica នៅថ្ងៃពុធនេះ។ អ្នកបើកយន្តហោះម្នាក់ និងដៃគូរម្នាក់ទៀតរំដោះខ្លួនចេញពីយន្ដហោះ។ ប៉ុន្តែអ្នកបើកយន្តហោះម្នាក់នោះស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នេះបើយោងតាមប្រភពព័ត៌មានពី Blic និង N1។ ក្រសួងការពារជាតិ Belgrade ចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីហេតុការណ៍នេះកើតឡើង។ ប្រភពយោធាអះអាងថាយន្តហោះនេះធ្លាក់ដោយសារការប៉ះទង្គិចអ្វីមួយ ក្រោយមកអាកាសយានិកព្យាយាមរំដោះខ្លួន ហើយក្រុមសង្គ្រោះក៏ទៅដល់កន្លែងកើតហេតុ៕