មេដឹកនាំរុស្ស៊ី និងអូទ្រីសពិភាក្សាគ្នាអំពីស្ថានភាពនៅស៊ីរីបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក

0

ប្រភពព័តមានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៨

ប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងអធិការបតីសហព័ន្ធអូទ្រីសលោក Sebastian Kurz ជជែកគ្នាតាមទូរស័ព្ទនៅថ្ងៃពុធដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសស៊ីរីដែលកាន់តែមានសភាពធ្ងន់ធ្ងរឡើងពីការវាយប្រហារមីស៊ីលរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនេះបើយោងតាមប្រភពព័ត៌មានពីវិមានក្រឹមឡាំង។ មេដឹកនាំទាំង២លើកឡើងពីសារៈសំខាន់ចំបងនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរី និងការត្រៀមខ្លួនដើម្បីសម្របសម្រួលការបន្តកិច្ចចរចាអន្តរស៊ីរីក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ លោក ពូទីន និងលោក Kurz និយាយពីការអនុវត្តន៍កិច្ចព្រមព្រៀងនានាដែលសម្រេចនៅឯកិច្ចចរចារបស់ពួកគេនៅថ្ងៃទី២៨ ខែកុម្ភៈក្នុងទីក្រុងម៉ូស្គូក៏ដូចជាការរៀបចំដើម្បីកំណត់ខួបលើកទី៥០នៃការដឹកជញ្ជូនឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអូទ្រីស៕

LEAVE A REPLY

Please enter your comment!
Please enter your name here