ដំណើរទស្សនកិច្ចអធិការកិច្ចរបស់ OPCW ទៅកាន់រដ្ឋ Douma ត្រូវពន្យារពេលបន្ទាប់ពីមានការបាញ់ប្រហារនៅទីនោះ

0

ប្រភពព័តមានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៨

ដំណើរទស្សនកិច្ចរបស់ក្រុមអធិការកិច្ចអាវុធគីមីអន្តរជាតិទៅកាន់ទីតាំងដែលរងការវាយប្រហារបំពុលនៅទីក្រុង Douma ប្រទេសស៊ីរីត្រូវពន្យារពេលបន្ទាប់ពីមានការបាញ់ប្រហារនៅទីនោះ។ យោងតាមប្រភពព័ត៌មាន Reuters រាយការណ៍ថាការវាយប្រហារកើតឡើងក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចមួយរបស់កម្លាំងសន្តិសុខរបស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារ៍។ ក្រុមសន្តិសុខចូលក្នុងរដ្ឋ Douma ដើម្បីវាយតម្លៃពីស្ថានភាពមុនពេលមានដំណើរ ទស្សនកិច្ចដែលបានគ្រោងទុកពីក្រុមអធិការកិច្ចហាមឃាត់អាវុធគីមី (OPCW) ។ ប្រភពមួយនិយាយថាក្រុមការងារអាចជួបប្រទះបញ្ហាសន្តិសុខរួមទាំងប្រឈមជាមួយការបាញ់ប្រហារទើបបណ្តាលឲ្យមានការពន្យារពេលនេះ។ ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិនិយាយនៅថ្ងៃអង្គារថាបេសកកម្មស្វែងរកការពិតនឹងចាប់ផ្តើមក្នុងទីក្រុង Douma នៅថ្ងៃពុធបើសិនជាក្រុមសន្តិសុខរបស់អង្គការសហប្រជាជាតិចាត់ទុកថាស្ថានភាពនៅទីនោះមានសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here