សមាជិករដ្ឋអ៊ីស្លាម៦នាក់ស្លាប់នៅក្នុងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៨

មជ្ឈមណ្ឌលព័ត៌មានសន្តិសុខបានប្រកាសកាលពីថ្ងៃពុធនេះថាសមាជិករដ្ឋអ៊ីស្លាម៦នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការចំនួន២ដែលបានធ្វើឡើងនៅក្នុងខេត្ត Salahuddin។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោកឧត្តមសេនីយ៍ Yehia Rasool អ្នកនាំពាក្យមជ្ឈមណ្ឌលព័ត៌មានសន្តិសុខបាននិយាយថាកងសន្តិសុខនៃបញ្ជាការប្រតិបត្តិការខេត្ត Salahuddin បានចាប់ផ្តើមប្រតិបត្តិការនៅឯភ្នំ Khanouqa ក៏ដូចជាតំបន់ Al-Jazarat និងតំបន់ al-Hawi។ យោងតាមលោក Rasool បានឲ្យដឹងថាពួកទាហានបានសហការជាមួយកងយោធាយន្ដហោះដើម្បីសម្លាប់សមាជិក IS ៤នាក់នៅឯភ្នំ Khanouqa។ លោកបានប្រាប់ឲ្យដឹងទៀតថាក្រុមសកម្មប្រយុទ្ធ២នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយប៉ូលិសក្រុង Tikrit។ គួរបញ្ជាក់ថាពួកសកម្មប្រយុទ្ធ IS រាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងក្រុមចម្រុះបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធ។ បើយោងតាមតួលេខគ្រោះថ្នាក់ដែលចេញផ្សាយដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិល និងប៉ូលិសអ៊ីរ៉ាក់សរុបទាំងអស់១០៤នាក់ត្រូវបានសម្លាប់ខណៈដែល១៧៧នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមីនាកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here