ប៉ូលិសអាឡឺម៉ង់ស៊ើបអង្កេតការវាយប្រហារប្រឆាំងពួកយូដានៅទីក្រុងប៊ែរឡាំង

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៨

ក្រុមប៉ូលិសអាឡឺម៉ង់កំពុងតែស៊ើបអង្កេតលើការវាយប្រហារលើបុរសជំទង់ចំនួន ២នាក់នៅក្នុងទីក្រុងប៊ែកឡាំងដែលអ្នកវាយប្រហារស្រែកយំថាប្រឆាំងនឹងពួកយូដា។ ក្រុមបុរសទាំងនោះបាននិយាយថាពួកគេរងការវាយប្រហារនៅតំបន់ Prenzlauer Berg កាលពីថ្ងៃចន្ទនៅពេលស្លៀកពាក់មួកកន្តឹបរបស់ជនជាតិជ្វីហ្វគីប៉ា។ វីដេអូនៃឧបទ្ទវហេតុក្រោយមកក៏ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបង្ហាញថាអ្នកវាយប្រហារវាយបុរសទាំងនោះជាមួយនឹងខ្សែក្រវ៉ាត់។ គាត់បានស្រែកយំថា “Yahudi” ជាភាសាអារ៉ាប់ សម្រាប់ជនជាតិជី្វហ្វមុនពេលបុរសម្នាក់ផ្សេងទៀតអូសគាត់ចេញ។ ជនរងគ្រោះម្នាក់ជាជនជាតិអ៊ីស្រាអែលវ័យ២១ឆ្នាំហៅថាអាដាមដែលគេបានរាយការណ៍ថា គាត់រត់តាមអ្នកវាយប្រហារ ប៉ុន្តែក៏ឈប់វិញបន្ទាប់ពីគេចោលដបមកលើគាត់។ លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែលថា “ខ្ញុំភ្ញាក់ផ្អើលណាស់ដែលរឿងនេះកើតឡើងចំពោះរូបខ្ញុំផ្ទាល់ និងខ្ញុំនៅតែភ័យរន្ធត់។ វាកើតឡើងនៅជិតផ្ទះរបស់ខ្ញុំ ខណៈដែលខ្ញុំធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើងជាមួយមិត្តរបស់ខ្ញុំ”។ លោកក៏បាននិយាយថាក្រុមបុរស៣នាក់ចាប់ផ្តើមប្រមាថមើលងាយពួកគេ នៅពេលពួកគេសុំឈប់ក៏បានបណ្តាលឱ្យមានកំហឹង។ គាត់បាននិយាយថា “មានបុរសម្នាក់រត់មករកខ្ញុំ។ ភ្លាមៗនោះខ្ញុំគិតថាវាសំខាន់ណាស់នៅក្នុងការថតវីដេអូព្រោះខ្ញុំមិនគិតថាយើងអាចចាប់គាត់មុនពេលប៉ូលិសមកដល់”។ វីដេអូនៃការវាយប្រហារនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយវេទិកាជ្វីហ្វដើម្បីលទ្ធិប្រជាធិបតេយ្យ និងទល់នឹងការប្រឆាំងពួកយូដា (JFDA) ហើយដែលបាននិយាយថាការវាយប្រហារនេះមិនអាចទទួលបាននោះទេ។ អ្នកនាំពាក្យម្នាក់នេះបាននិយាយថា “ខ្ញុំតែងតែផ្តល់ដំបូន្មានដល់មិត្តភក្តិ និងអ្នកស្គាល់គ្នាជាជនជាតិជ្វីហ្វកុំឱ្យពាក់មួកកន្តឹបរបស់ជនជាតិជ្វីហ្វគីប៉ាកុំបង្ហាញអត្តសញ្ញាណជនជាតិយូដា។ យើងនៅតែបន្តការប្រយុទ្ធ និងបង្ហាញឱ្យឃើញម្តងទៀតជាសាធារណៈផងដែរ”។ នៅក្នុងការវិវត្តន៍មួយក្នុងរឿងនេះ ជនរងគ្រោះជនជាតិអ៊ីស្រាអែលបានប្រាប់ទៅកាន់ Deutsche Welle TV ថាគាត់បានធំឡើងនៅក្នុងគ្រួសារអារ៉ាប់មួយនៅក្នុងប្រទេសអ៊ីស្រាអែល និងមិនមែនជាជនជាតិជ្វីហ្វនោះទេ។ ប្រជាជនជ្វីហ្វនៅប្រទេសអាឡឺម៉ង់បានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីការដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំងមកម្លេះ។ កាលមុនឆ្នាំ១៩៨៩ប្រជាជនជ្វីហ្វមានចំនួនតិចជាង៣០,០០០នាក់ ប៉ុន្តែការហូរចូលរបស់ជនជាតិជ្វីហ្វដែលភាគច្រើនមកពីអតីតសហភាពសូវៀតបានកើនឡើងដល់ជាង២០០,០០០នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here