ទីក្រុងតេរ៉ង់នឹងមិនចរចារលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនោះទេ

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៨

រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់មានប្រសាសន៍ថាការទាមទាររបស់សហរដ្ឋអាមេរិក​ក្នុង​ការផ្លាស់ប្តូរកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយ​មហាអំណាចពិភព​លោក​គឺជាសកម្មភាពមិន​អាចទទួលយកបាន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានថាលុះត្រា​តែសម្ព័ន្ធមិត្តអឺរ៉ុបកែតម្រូវកំហុសដ៏គួរឱ្យភ័យខ្លាចក្នុងកិច្ចព្រមព្រៀង​អន្តរជាតិត្រឹមថ្ងៃទី១២ ខែឧសភា។ លោក ត្រាំ នឹងបដិសេធមិនផ្តល់ការបន្ធូរបន្ថយ​ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក​ចំពោះ​ប្រទេសដែល​​​ផលិតប្រេង។ រដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif លើកឡើងក្នុងសារវីដេអូមួយបង្ហោះនៅលើគេហទំព័រ YouTube ថាប្រទេសអ៊ីរ៉ង់នឹងមិនចរចារឡើងវិញនូវអ្វីដែលព្រមព្រៀងគ្នានៅប៉ុន្មានឆ្នាំមុន និងអនុម័តរួចហើយនោះទេ។ ទីប្រឹក្សា​របស់​មេដឹក​​នាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei ព្រមានប្រទេស​អឺរ៉ុប​នៅថ្ងៃព្រហស្បតិ៍អំពីការកែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​នេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters។ ស្ថានីយទូរទស្សន៍រដ្ឋដកស្រង់សម្តីលោក Ali Akbar Velayati ថាទោះបីជាសម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិកជាពិសេសប្រទេសអឺរ៉ុបព្យាយាមកែតម្រូវកិច្ចព្រមព្រៀងក៏ដោយក៏ជម្រើសមួយរបស់លោកនឹងដកខ្លួនចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here