អាឡឺម៉ង់​ និងបារាំងប្តេជ្ញាគោរពកិច្ចព្រមព្រៀងប្រទេសអ៊ីរ៉ង់បើទោះបីជាអាមេរិកដកខ្លួនចេញក៏ដោយ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៨

នៅថ្ងៃចន្ទប្រទេសអាឡឺម៉ង់ និងប្រទេសបារាំងប្តេជ្ញាថានឹងបន្តកិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ២០១៥រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកបើទោះបីជាសហរដ្ឋអាមេរិកដកខ្លួនចេញក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់មានប្រសាសន៍ថាពិភពលោក​នឹងមានសុវត្ថិភាពតិចតួចបើគ្មានកិច្ចព្រមព្រៀងនេះ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលការសម្រចចិត្តនឹងផុតកំណត់នៅថ្ងៃទី១២ ខែឧសភា លុះត្រាតែហត្ថលេខីប្រទេសអឺរ៉ុបនៃកិច្ចព្រមព្រៀងដោះស្រាយបញ្ហាឲ្យរួចរាល់ដែលលោក ត្រាំ អះអាងថាជាកំហុស។ រដ្ឋមន្ត្រីការបរទេស​​អាឡឺម៉ង់លោក Heiko Maas និយាយថាកិច្ចព្រមព្រៀងនេះជាអ្នកការពារពិភពលោក ហើយនឹងមានហានិភ័យកើនឡើងប្រសិន​បើវា​ត្រូវគេលុបចោល។ លោក Maas និយាយក្នុងសន្និសីទសារ​ព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រី​ការបរទេសបារាំងលោក Jean-Yves Le Drian ថាលោកមិនគិតថាមានហេតុផលណាត្រូវ​ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះទេ ហើយលោកនឹងបន្តនិយាយរឿងនេះទៅសហរដ្ឋ​អាមេរិក។ លោក Maas បានបន្ថែមថាលោកនឹងដោះស្រាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋ​អាមេរិក ដូចដែលលោក Jean-Yves លើកឡើងដោយលោកចង់ប្រកាន់ខ្ជាប់បន្តកិច្ចព្រមព្រៀងនេះ។​ លោក Le Drian មានប្រសាសន៍ថាប្រទេសបារាំង អង់គ្លេស និងអាឡឺម៉ង់នឹងបន្ត​កិច្ចព្រម​ព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ដោយមិនគិតពីសេចក្តីសម្រេចរបស់សហរដ្ឋ​អាមេរិក​​នៅចុងសប្តាហ៍នេះឡើយព្រោះវាគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីចៀសវាងការរីក​សាយ​អាវុធនុយក្លេអ៊ែរ។ ប្រទេសបារាំង អាឡឺម៉ង់ និងអង់គ្លេសធ្វើយុទ្ធនាការផ្សងេៗដើម្បីរក្សាកិច្ច​ព្រមព្រៀង​​​នេះឱ្យនៅរស់ហើយចរចាគ្នាចាប់តាំងពីខែមករាមកជា​មួយ​សហរដ្ឋអាមេរិកដើម្បី​ស្វែងរកមធ្យោបាយដើម្បីបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យបន្តកិច្ចព្រម​ព្រៀងនេះ។​ ក្នុងកិច្ចខិត​ខំប្រឹងប្រែងដើម្បីរក្សាក្រុងវ៉ាស៊ីនតោនឱ្យនៅក្នុងកិច្ចព្រមព្រៀងរដ្ឋទាំង៣របស់​សហភាពអឺរ៉ុប​ ពិភាក្សាគ្នាអំពីរបៀបដោះស្រាយកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ និងសកម្មភាពនុយ​ក្លេអ៊ែររបស់ខ្លួននៅរយៈពេលក្រោយឆ្នាំ២០២៥នៅពេលដែលបទ​បញ្ជា​សំខាន់ៗនៃកិច្ច​ព្រមព្រៀងនឹងផុតកំណត់​ ហើយតួនាទីរបស់ខ្លួនគឺនៅក្នុងសង្គ្រាមនៅប្រទេស Syria និង Yemen។ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani មានប្រសាសន៍នៅថ្ងៃចន្ទថាសហរដ្ឋអាមេរិក​នឹងមានការសោកស្តាយចំពោះការសម្រេចចិត្តចាកចេញពីកិច្ចព្រមព្រៀងនេះ ហើយរដ្ឋា​ភិបាលក្រុងតេរ៉ង់នឹងប្រឆាំងយ៉ាងខ្លាំងចំពោះការដាក់សម្ពាធរបស់អាមេរិក​ក្នុងការកំណត់ឥទ្ធិពលរបស់ខ្លួននៅប្រទេសមជ្ឈឹមបូព៌ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here