កងទ័ពជើងទឹករបស់អាមេរិកចាប់ផ្តើមបាញ់ប្រឆាំងនឹងពួក IS ក្នុងប្រទេសស៊ីរី​ពីសមុទ្រមេឌីទែរ៉ាណេ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៨

កងទ័ពជើងទឹកអាមេរិកដឹកនាំដោយនាវាដឹកយន្តហោះ USS Harry S. Truman ចាប់ផ្តើមចេញដំណើរនៅថ្ងៃទី០៣ ខែឧសភានេះដើម្បីប្រឆាំងនឹងរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីហើយកម្លាំងចម្រុះដឹកនាំដោយអាមេរិក​បន្តបេសកកម្មប្រឆាំងនឹងពួកឧទ្ទាម។ កងកម្លាំងនេះ​ចូលរួមជាមួយកង​នាវាចរណ៍ទី០៦របស់សហរដ្ឋអាមេរិកនៅថ្ងៃទី១៨ ខែមេសា​មានរយៈពេលជិតមួយសប្តាហ៍ក្រោយពីសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ផ្ដើមការវាយប្រហារតាមអាកាស​។ ការវាយប្រហារនេះផ្តោតលើអ្វីដែលប្រទេសមហាអំណាចលោកខាងលិចនិយាយថាប្រទេសស៊ីរីធ្លាប់ប្រើអាវុធសារធាតុគីមី។ កងទ័ពជើងទឹកនិយាយថា​ ប្រតិបត្តិការនេះគឺជាការដាក់ពង្រាយកម្លាំងដើម្បីគាំទ្រកម្លាំងចម្រុះ កម្លាំងរបស់អង្គការ NATO និងគិតពីផលប្រយោជន៍​សន្តិសុខ​ជាតិរបស់សហរដ្ឋអាមេរិក។ ពួកឧទ្ទាមវាយប្រហារដោយចាប់ផ្តើម​បាញ់ប្រហារលើប្រទេសស៊ីរីពីភាគខាងកើតមហាសមុទ្រមេឌីទែរ៉ាណេនៅថ្ងៃទី០៣ ខែឧសភា នេះបើយោង​តាមប្រភពព័ត៌មានពីកងទ័ពជើងទឹកនិយាយក្នុងសេចក្តីថ្លែងការណ៍។ នាវាវាយប្រហារ​ថ្មីបំផុត​ធ្លាប់ធ្វើប្រតិបត្តិការក្នុងជួរកងនាវាចម្បាំងទី០៦គឺនាវា USS George H.W. Bush។ នាវានេះ​ធ្លាប់ធ្វើប្រតិបត្តិការប្រយុទ្ធចុងក្រោយនៅខាងកើតសមុទ្រមេឌីទែរ៉ាណេក្នុងខែកក្កដាឆ្នាំ២០១៧។ នាវា Truman មានសមត្ថភាពដឹកយន្តហោះចំនួន៩០គ្រឿងក្នុងនោះមានទាំងយន្ដហោះប្រយុទ្ធ F-18 Super Hornet។ បច្ចុប្បន្នវាដឹកយន្តហោះចំនួន៦០​គ្រឿងនេះបើ​តាម​មេបញ្ជាការរបស់នាយកដ្ឋានអាកាសចរណ៍ Truman លោក Steven Djunaedi។ គេឃើញយន្ដហោះចម្បាំងជាច្រើននៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយមើលពីនាវាទំហំ៤.៥ហិកតា Truman ហើយយន្តចម្បាំងទាំងនោះហោះជ្រែកចូលក្នុងមេឃនេះបើយោងតាមសាក្សីប្រាប់ Reuters។ ក្រុមវាយប្រហាររួមមាននាវា USS Normandy និងនាវាពិឃាដ Arleigh Burke, Farragut, Forrest Sherman និង Bulkeley។ នាវាផ្ទុកយន្ដហោះ Nimitz ស្ថិតនៅ​កណ្ដាលជួរកងទ័ព​ជើងទឹកអាមេរិកប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅឆ្នាំ២០១៦។ វាវិលត្រឡប់ទៅ​ស្រុកកំណើត​របស់ខ្លួននៅ Norfolk រដ្ឋ Virginia ក្រោយពីមានការដាក់​ពង្រាយរយៈពេល៨ខែ។ មន្ត្រី​ក្រុមប្រឹក្សាភិបាលនឹងមិនប្រាប់ថាការដាក់ពង្រាយចុងក្រោយ​របស់ខ្លួនមានរយៈ​ពេលប៉ុន្មាននោះទេ។ ការអន្ដរាគមន៍នៅខែមេសាគឺជាសកម្មភាពធំបំផុតដោយបណ្តា​ប្រទេស​​លោកខាងលិចប្រឆាំងនឹងប្រធានាធិបតី Bashar Assad និងប្រទេស​រុស្ស៊ី។ ប្រទេស​ទាំងនោះនិយាយថាការវាយប្រហារនេះកំណត់លើករណី​ការប្រើអាវុធគីមីរបស់ប្រទេសស៊ីរីដោយមិនមានបំណងផ្តួលរំលំលោក Bashar Assad ឬធ្វើអន្តរាគមន៍ក្នុងសង្គ្រាម​ស៊ីវិល​នោះទេ។​ នៅថ្ងៃសុក្រកងនាវាចរណ៍អាមេរិកនិយាយថាខ្លួនកំពុងបង្កើតកងនាវាទី២របស់ខ្លួនឡើងវិញដែលកងនាវានោះទទួលខុសត្រូវចំពោះមហាសមុទ្រអាត្លង់ទិកភាគខាងកើត ខណៈដែលភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ។ ដោយមានការស្នើឱ្យធ្វើអត្ថាធិប្បាយអំពីទំនាក់ទំនងជាមួយកងទ័ពជើងទឹករុស្ស៊ីក្នុងសមុទ្រមេឌីទែរ៉ាណេលោក Dienna ថ្លែងថាលោកមានទំនាក់ទំនងជាច្រើនរហូតមកដល់ពេលនេះជាមួយជនជាតិ រុស្ស៊ីនៅទូទាំងមហាសមុទ្រមេឌីទែរ៉ាណេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here