លោក Rouhani មានប្រសាន៍ថា​ប្រទេសអ៊ីរ៉ង់នឹងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយគ្មានវត្តមានអាមេរិក

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៨

ប្រធានាធិបតី Hassan Rouhani មានប្រសាសន៍នៅថ្ងៃអង្គារថាប្រទេសអ៊ីរ៉ង់នៅតែប្តេជ្ញាចិត្តបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុជាតិ បើទោះជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ដោយកិច្ចព្រមព្រៀងនោះសរសេរឡើងដើម្បីរារាំងមិនឲ្យប្រទេសអ៊ីរ៉ង់បង្កើតអាវុធនុយក្លេអ៊ែរ។ ផែនការ​​រួម (JCPOA) គឺជាឈ្មោះពេញសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែធ្វើឡើងក្នុងឆ្នាំ២០១៥រវាងប្រទេសអ៊ីរ៉ង់ដែលជាសមាជិកអចិន្រ្តៃយ៍ទី​៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងចំណោមអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាឡឺម៉ង់។ ការសម្រេចចិត្តរបស់លោក ត្រាំ គឺជាដំណាក់កាលមួយថ្មី​នៃការ​ជ្រៀតជ្រែកផ្នែកនយោបាយក្នុងរចនាសម្ព័ន្ធថាមពលស្មុគស្មាញរបស់ប្រទេសអ៊ីរ៉ង់នេះបើយោងតាមប្រភពក្រុមមន្ត្រីអ៊ីរ៉ង់ប្រាប់ភ្នាក់ងារ Reuters។ ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការលុបចោលកិច្ចព្រមព្រៀងនេះ​អាចផ្តល់​​អំណាច​គាំទ្រដល់ពួកអ្នក​នយោបាយតឹងរឹងដែលកំពុងព្យាយាមទប់ស្កាត់សមត្ថភាពរបស់លោក Rouhani ក្នុងការបើកចំហរ​ទំនាក់ទំនង​ទៅពិភពលោក​ភាគខាងលិច។ លោក Khamenei ស្អប់ទីក្រុងវ៉ាស៊ីនតោនមានប្រសាសន៍ថាប្រទេសអ៊ីរ៉ង់នឹងកាត់បន្ថយកិច្ចព្រមព្រៀងប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញ។ លោក Rouhani​ ព្រមានថាប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនបន្តសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនក្រោយពីមានការពិភាក្សាជាមួយប្រទេសមហាអំណាចពិភពលោកដទៃផ្សេងទៀតដែលស្ថិតក្នុងផ្នែកនៃកិច្ចព្រមព្រៀង។ ក្នុងកិច្ចព្រមព្រៀង ប្រទេសអ៊ីរ៉ង់ព្រមបញ្ឈប់ផលិតអ៊ុយរ៉ានីញ៉ូម២០ភាគរយ និងបោះបង់ចោលភាគហ៊ុនភាគច្រើនរបស់ខ្លួនដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មរបស់អន្តរជាតិលើប្រទេសរបស់ខ្លួន។ ការប្រកាសរបស់លោក ត្រាំ មានសម្ព័ន្ធមិត្តសំខាន់ៗរបស់ទីក្រុងវ៉ាស៊ីនតោនលើកសរសើរដោយក្នុងនោះមានប្រទេសនៅមជ្ឈឹមបូព៌ាដូចជា ប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីតដោយប្រទេសទាំង២ជាសត្រូវរបស់ប្រទេសអ៊ីរ៉ង់។ ក្នុងសេចក្តីថ្លែងការណ៍មួយលោក ត្រាំ មានប្រសាសន៍ថាលោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើក្រុង តេរ៉ង់ភ្លាមៗ។ ការសម្រេចចិត្តនេះដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុបរបស់គាត់ដែលជាអ្នកគាំទ្រយ៉ាងសំខាន់លើកិច្ចព្រមព្រៀង ហើយប្រទេសទាំងនោះបង្ហាញភាពស្ទាក់ស្ទើរក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here