Home ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា Firewall Burs...

Firewall Bursting: វិធីសាស្រ្តថ្មីមួយជួយពង្រឹងសុវត្ថិភាព Firewall កាន់តែប្រសើរឡើង

13
SHARE

 

ដំណោះស្រាយមួយនៅក្នុងផ្នែកសុវត្ថិភាពគឺការប្រើប្រាស់នូវ Branch Firewall ។ Branch firewall អាចធ្វើការភ្ជាប់ទៅកាន់ឧបករណ៍មួយជាមួយនឹងសុវត្ថិភាពជាច្រើនដូចជា firewall, anti-virus, URL filtering និង IDS/IPS ។ ប៉ុន្តែរឿងពិតនោះគឺថា ឧបករណ៍ទាំងនេះខ្វះនូវដំណើរការថាមពលដើម្បីអនុវត្តនូវវិសាលភាពពេញលេញសម្រាប់គ្រប់ Traffic ដែលចាំបាច់។ ប្រសិនបើ Firewall មិនអាចដោះស្រាយទៅលើបញ្ហាសុវត្ថិភាពបាននោះ យុទ្ធសាស្រ្តមួយត្រូវយកមកប្រើប្រាស់ផងដែរ។ សម្រាប់ការ Upgrade ទៅលើឧបករណ៍គឺមានភាពងាយស្រួល ប៉ុន្តែវាមានតម្លៃថ្លៃ។ នៅក្នុងយុទ្ធសាស្រ្តថ្មីឈ្មោះថា firewall bursting ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងតម្លៃសមរម្យក្នុងការប្រើប្រាស់នៅក្នុងផ្នែកសុវត្ថិភាពថែមទៀតផង។

Firewall Bursting: ការពង្រឹងនូវ Firewalls របស់អ្នកទៅកាន់ Cloud

ការអនុវត្តន៍ទៅលើ Cloud គឺជាវិធីសាស្រ្តថ្មីមួយសម្រាប់ដោះស្រាយទៅលើបញ្ហានៃ Firewall នៅក្នុងស្ថានភាពនៃការសម្រេចចិត្តដ៏លំបាកជាច្រើនផងដែរ។ សម្រាប់ “cloud bursting” នេះអាចធ្វើការពង្រីកមជ្ឍមណ្ឌលទិន្នន័យទៅកាន់ Cloud Datacenter នៅពេលដែលចរារណ៍នៅលើបណ្តាញមានការមមាញឹកនោះ។ Firewall bursting ធ្វើរឿងដូចគ្នាទៅនឹង branch firewalls ដែលធ្វើការអនុវត្តទៅលើ Cloud បាន។ Firewall bursting គឺដូចគ្នាទៅនឹង Hub Approach ដែលអាចបង្កើត ការធ្វើមាត្រដ្ឋាន និងការគ្រប់គ្រងតាមរយៈ Cloud Service Provider ។

តើអ្នកណាជាអ្នកចែកចាយ Firewall Bursting Capabilities?

Secure web gateways (SWGs) ជាអ្នកចែកចាយនូវ Cloud Services ដែលផ្តល់នូវ firewall bursting សម្រាប់ចរាចរណ៍នៅលើអ៊ីនធើណិត។ ទោះជាយ៉ាងណាក៏ដោយ Firewalls ត្រូវការប្រើប្រាស់ទៅលើ WAN Traffic ។ Firewall as a Service (FWaaS) ក៏ជាជម្រើសមួយទៀតផងដែរដែលធ្វើការបង្កើតនូវបណ្តាញសកល Points of Presence (PoPs) ផងដែរ៕