ក្រុម Taliban សម្លាប់ប៉ូលិសជាច្រើននាក់នៅភាគលិចខេត្តក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨

ក្រុមមន្ត្រីនិយាយនៅថ្ងៃសុក្រថា យុទ្ធជនតាលីបង់វាយប្រហារមូលដ្ឋានអាហ្វហ្គានីស្ថាន នៅភាគខាងលិចខេត្ត Farah  សម្លាប់ក្រុមប៉ូលិសច្រើនជាង ៣០ នាក់  នេះយោងតាមប្រភព​ព័ត៌មានពីមន្រ្តី។  ប្រធានក្រុមប្រឹក្សាខេត្ត  Farah លោក Farid Bakhtawar មានប្រសាសន៍ថា ក្រុមអ្នកប្រយុទ្ធវាយលុកមូលដ្ឋានប៉ូលិសមួយនៅស្រុក  Balabuluk  សម្លាប់មនុស្សយ៉ាងហោចណាស់  ២៣ នាក់  និងបង្ករឲ្យមនុស្សរងរបួស ០៣ ​នាក់។

ការវាយប្រហារមួយ​ផ្សេងទៀតកើតឡើងក្នុងទីក្រុង Farah។  ក្រុមប្រយុទ្ធតាលីបង់សម្លាប់ប៉ូលិសចំនួន ១១ នាក់ និងរឹបអូសបរិក្ខាដ៏ច្រើន។ អំពើហឹង្សាចុងក្រោយបង្អស់បញ្ជាក់ពីកម្រិតសម្ពាធដោល​ប្រធានា​ធិបតីប្រទេសអាហ្វហ្គានីស្ថានរិះគន់យ៉ាងខ្លាំងចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរដ្ឋធានី Kabul ។ សបា្ដហ៍មុនពួកយុទ្ធជនតាលីបង់ដែលប្រឈមនឹងការគ្រប់គ្រងរបស់ រដ្ឋាភិបាលចំនួនស្ទើរតែពាក់កណ្តាលប្រទេសរឹបអូសយកស្រុកមួយនៅភាគខាងជើងខេត្ត Baghlan និងធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីតំបន់ Faryab ទៅតំបន់ Ghazni ខាងត្បូង​ក្រុងកាប៊ុល Kabul។

តំបន់នេះជាផ្លូវរត់ពន្ធសំខាន់ៗពីខេត្ត  Helmand ទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលជាប្រភពតំបន់ដាំដំណាំអាភៀនក្នុងប្រទេសអាហ្វហ្គានីស្ថាន។  កងកម្លាំងពិសេស​របស់ប្រទេសអាហ្គានីស្ថានគាំទ្រដោយកងកម្លាំងអាកាសចូលរួមយ៉ាងសកម្មក្នុងការ​ប្រយុទ្ធគ្នា ប៉ុន្តែពួកគេមិនអាចទប់ស្កាត់ការវាយប្រហារម្តងហើយម្តងទៀតពីក្រុមបះបោរនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here