ប្រទេសទួរគីឃុំខ្លួនជនសង្ស័យជាក្រុមឧទ្ទាមអ៊ីស្លាមចំនួន៥៤នាក់

0

ប្រភពព័ត៌មានពី reuters ចុះផ្សាយថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៨

អាជ្ញាធរប្រទេសទូរគីឃុំខ្លួនជនសង្ស័យជាក្រុមឧទ្ទាមអ៊ីស្លាមចំនួន៥៤​នាក់ក្នុងក្រុង Istanbul។ គេជឿថាមនុស្សទាំងនោះរៀបចំធ្វើដំណើរទៅតំបន់មានជម្លោះក្នុងប្រទេសស៊ីរ៉ីនេះបើតាមការនិយាយរបស់ប៉ូលិសនៅថ្ងៃអង្គារ។ អ្នកដែលជាប់ឃុំខ្លួនទាំងនោះសុទ្ធ​តែជា​ជន​ជាតិបរទេស។ គេមិនផ្តល់ព័ត៌មានលំអិតពីពេលវេលានៃការឃុំឃាំងនោះទេ។ រដ្ឋអ៊ីស្លាម​ធ្វើការបំផ្ទុះគ្រាប់បែកជាច្រើននៅទូទាំងប្រទេសទួរគី​ក្នុងប៉ុន្មានឆ្នាំថ្មីៗ។ ការវាយប្រហារទាំង​នោះរួមមានទាំងការ​វាយប្រហារនៅក្លឹបរាត្រីក្នុងទីក្រុង Istanbul ​បណ្តាលឲ្យមនុស្សចំនួន៣៩នាក់ស្លាប់។ ការបំផ្ទុះគ្រាប់បែកប្រវត្តិសាស្រ្តនៅកណ្តាលទីក្រុងសម្លាប់មនុស្សចំនួន១២នាក់។ ប្រទេសទួរគីធ្វើប្រតិបត្ដិការប្រឆាំងជនសង្ស័យឧទ្ទាមអ៊ីស្លាម​​ចាប់ផ្តើមពីចុងឆ្នាំ​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here