Home ព័ត៌មានអន្តរជាតិ កងកម្លាំងអ៊ីស...

កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សរាប់សិបនាក់នៅតំបន់ Gaza ចាប់តាំងពីស្ថានទូតអាមេរិកបើកក្នុងក្រុងយេរ៉ូសាឡឹម

20
SHARE

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៨

កម្លាំងទ័ពអ៊ីស្រាអែលបាញ់សម្លាប់ក្រុមអ្នកតវ៉ាប៉ាឡេស្ទីននៅព្រំដែន Gaza នៅថ្ងៃចន្ទ។ ការបាញ់នេះកើតឡើងនៅពេលដែលមានការបើកស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង​យេរ៉ូសាឡឹមក្រោមអំណាចរបស់លោក ត្រាំ។ កត្តានេះបង្កើនភាពតានតឹង​ និងធ្វើឲ្យស្ថានភាពកាន់តែក្តៅបន្ទាប់ពីមានបាតុកម្មជាច្រើនសប្តាហ៍។ នៅឆ្នាំ២០១៤ ក្នុងរយៈពេលតែ១ថ្ងៃមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថាក្រុមអ្នកតវ៉ា៥៨នាក់ត្រូវគេសម្លាប់ និងមនុស្សចំនួន២៧០០នាក់រងរបួសពីការបាញ់ប្រហារដោយកាំភ្លើង និងបាញ់ឧស្ម័នបង្ហូរ ទឹកភ្នែក​ឬមធ្យោបាយផ្សេងទៀត។ ការបង្ហូរឈាមនេះអំពាវនាវឱ្យមានការអត់ធ្មត់ពីបណ្តាប្រទេសមួយចំនួនមានទាំងប្រទេសបារាំង និងអង់គ្លេស។ ការសម្លាប់នេះរងការរិះគន់​កាន់​តែខ្លាំង​ពីអ្នកដទៃ ហើយប្រទេសទួរគីចាត់ទុកថាជាការសម្លាប់រង្គាល។ សេតវិមានបដិសេធមិនចូលរួមជម្រុញឱ្យប្រទេសអ៊ីស្រាអែល​អនុវត្តការប្រុងប្រយ័ត្ន ​និងដាក់កំហុសការប្រឆាំង​តវ៉ានៅព្រំដែន Gaza លើក្រុម Hamas។ ការប្រើអំពើហិង្សាមានការគាំទ្រពីនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលជាអ្នកលើកឡើងថាសកម្មភាពរបស់យោធាអ៊ីស្រាអែលធ្វើឡើង​ដើម្បីការពារព្រំដែនប្រទេសរបស់ខ្លួន។ ក្នុងជំហជិតស្និទ្ធជាមួយប្រទេសអ៊ីស្រាអែលក្រុងវ៉ាស៊ីនតោនដាក់គំលាតរវាងខ្លួន និងសម្ព័ន្ធមិត្តអ៊ឺរ៉ុបជាលើកទី២ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍បន្តាប់ពីមានកំហឹងជាមួយប្រទេសបារាំង អាឡឺម៉ង់ និងប្រទេសផ្សេងៗទៀតនៅថ្ងៃអង្គារដោយការបោះបង់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយប្រទេសអ៊ីរ៉ង់។ សម្រាប់ស្ថានភាពអំពើហិង្សានៅតំបន់ Gaza ឥស្សរជន និងភ្ញៀវរបស់ប្រទេសអ៊ីស្រាអែលចូលរួមក្នុងពិធីមួយក្នុងទីក្រុងយេរ៉ូសាឡឹមដើម្បីបើកស្ថានទូតសហរដ្ឋអាមេរិកដែលផ្លាស់មកពីទីក្រុង Tel Aviv។ ការផ្លាស់ប្តូរនេះ​បំពេញតាមការសន្យារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅខែធ្នូ ដោយលោកទទួលស្គាល់ទីក្រុងដ៏បរិសុទ្ធជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោក Netanyahu ថ្លែង​អំណរគុណចំពោះលោក ត្រាំ ចំពោះសេចក្តីក្លាហានក្នុងការរក្សាការសន្យា។ ប្រជាជនប៉ាឡេស្ទីនចង់បាន​ភាគ​​ខាងកើតទីក្រុងយេរ៉ូសាឡឹមជារដ្ឋធានីដោយពួកគេសង្ឃឹមថានឹងអាចបង្កើតទីក្រុងនោះក្នុងតំបន់ West Bank និងតំបន់ Gaza Strip។ ប្រទេសអ៊ីស្រាអែលចាត់ទុកទីក្រុងទាំងអស់​រួមទាំងតំបន់ភាគខាងកើត​នោះជារដ្ឋធានីដែលមិនអាចកាត់ថ្លៃបាន​ និងមិនអាច​បំបែកបាន (តំបន់ដែលពួកគេចាប់យកក្នុងសង្គ្រាមមជ្ឈឹមបូព៌ាក្នុងឆ្នាំ១៩៦៧ដោយពុំមានអន្តរជាតិទទួលស្គាល់)។ ប្រទេសភាគច្រើននិយាយថាទីក្រុងយេរ៉ូសាឡឹមគឺជាទីក្រុងដ៏ពិសិដ្ឋ​សម្រាប់ពួកសាសន៍មូស្លីម ​និងគ្រឹស្តសាសនា​ដែលគេកំណត់ជាដំណោះស្រាយសន្តិភាពចុងក្រោយ ហើយការផ្លាស់ប្តូរស្ថានទូតរបស់ពួកគេឥឡូវនេះគួរតែមានកិច្ចព្រមព្រៀង។ កិច្ចចរចា​​សន្តិភាពមានបំណងស្វែងរកដំណោះស្រាយចំពោះជម្លោះរបស់រដ្ឋទាំង២ត្រូវគេបង្កកតាំងពីឆ្នាំ​​២០១៤៕