តុលាការប្រទេស Bahrain៖ ដកហូតសញ្ជាតិពីពលរដ្ឋ១១៥នាក់ដោយចោទពីបទពាក់ព័ន្ធនឹងអំពើរភេរវកម្ម

0

ប្រភពព័ត៌មានពី reuters ចុះផ្សាយថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៨

តុលាការនៅប្រទេស Bahrain ដកហូតសញ្ជាតិពីពលរដ្ឋចំនួន១១៥នាក់ និងកាត់ទោសប្រហារ​ជីវិតមនុស្សចំនួន៥៣នាក់ដោយចោទពីបទភេរវកម្ម នេះបើតាមការនិយាយរបស់លោកព្រះរាជអាជ្ញាសាធារណៈនៅថ្ងៃអង្គារនេះ។ ប្រទេស Bahrain (មានបស្ចិមប្រទេសគាំទ្រ)​ ជាមូលដ្ឋាន​កងនាវាចរទី៥របស់សហរដ្ឋអាមេរិកកំពុងបង្ក្រាបក្រុម​ស៊ីអ៊ីត ​និងសកម្មជនសិទ្ធិ​មនុស្ស​ចាប់តាំងពីពួកគេទាំងនោះដឹកនាំការតវ៉ាគាំទ្រប្រជាធិបតេយ្យ Arab Spring ក្នុងឆ្នាំ២០១១​ ហើយនោះជាការបង្ក្រាបដែលត្រូវគេថ្កោលទោសជាអន្តរជាតិ។ អាជ្ញាធរក្នុងប្រទេស​ Bahrain ដែលកាន់កាប់ដោយម៉ូស្លីមនិកាយ Sunni និយាយថា ​ចុងចោទ​ទាំងនោះមានក្រុមស៊ីអ៊ីតជាជនជាតិអ៊ីរ៉ង់គាំទ្រ។ ករណីនេះទាក់ទងទៅនឹងការចោទប្រកាន់របស់ប្រទេស Bahrain ក្នុងឆ្នាំ២០១៥ថាឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជួយជនស៊ីវិលស៊ីអ៊ីតបង្កើតក្រុមសកម្មប្រយុទ្ធមួយហៅថា​ហ្សាលីហ្វីកា (Zulfiqar Brigades) ដើម្បីធ្វើឱ្យប្រទេសរបស់ខ្លួនអស្ថិរភាព។ ក្នុងសេចក្តី ថ្លែងការណ៍ព្រះរាជអាជ្ញានិយាយថាមនុស្ស១៣៨នាក់​រងការចោទប្រកាន់ពីបទនៅពី​ក្រោយ​ការផ្ទុះមួយចំនួន និងជាម្ចាស់របស់គ្រឿងផ្ទុះ​​ធ្វើការហ្វឹកហាត់​ប្រើ​អាវុធ​ ប្រើគ្រឿងផ្ទុះផ្សេងៗ រួមទាំងប៉ុនប៉ងធ្វើឃាតមន្ត្រីប៉ូលិស។ ពួកគេនិយាយថា​​ចុងចោទចំនួន៣៥នាក់ត្រូវគេផ្តន្ទា​ទោស​​ឲ្យជាប់ពន្ធនាគារ និងចំនួន៦២នាក់ទៀតត្រូវជាប់គុករយៈពេលពី៣ ទៅ ១៥ឆ្នាំ ហើយមនុស្ស២៣នាក់ត្រូវគេកាត់ឱ្យរួចខ្លួន។ ក្រុមសកម្មជន​ Bahraini និយាយថា​សមាជិកពួកស៊ីអ៊ីតភាគច្រើនរងការរើសអើង​ផ្នែកនយោបាយ ​និងសេដ្ឋកិច្ចជាប្រព័ន្ធ​ដោយរដ្ឋាភិបាល ហើយនេះជាការចោទប្រកាន់មួយដែលអាជ្ញាធរបដិសេធ។ ចាប់តាំងពីឆ្នាំ២០១១បាតុករប៉ះទង្គិចជាញឹកញាប់ជាមួយកងកម្លាំងសន្តិសុខ ហើយកងកម្លាំងទាំងនោះ ជាគោល​ដៅ​​រងការវាយប្រហារគ្រាប់បែកជាច្រើនលើក។ ប្រទេស Bahrain ចោទប្រកាន់ក្រុមប្រឆាំង​ពីបទធ្វើឱ្យខូចខាតដល់សន្តិសុខ និងបន្ទោសការវាយប្រហារលើប្រទេសអ៊ីរ៉ង់ និងក្រុម Hezbollah របស់ស៊ីអ៊ីតដែលជាកម្លាំងប្រដាប់អាវុធរបស់លីបង់។ ប្រទេសអ៊ីរ៉ង់ និងក្រុម Hezbollah​ បដិសេធមិនមាន​ការពាក់ព័ន្ធក្នុងចលាចលនៅប្រទេស Bahrain។ សេចក្តីសម្រេច​ចុងក្រោយ​មនុស្សចំនួន៧១៧នាក់ក្នុងចំណោមពលរដ្ឋ Bahrain ត្រូវដកសញ្ជាតិរបស់ខ្លួន​ចាប់តាំង​ពីឆ្នាំ២០១២ និងមានការដកសញ្ជាតិចំនួន២១៣ ករណីក្នុងឆ្នាំនេះ។ នៅខែ​មករា ​តុលាការប្រទេស Bahraini កាត់ទោសប្រហារជីវិតមនុស្ស២នាក់ និងមនុស្ស១៩នាក់ឲ្យ​​ជាប់ពន្ធនាគារមួយជិវិតពីបទភេរវកម្ម ខណៈដែលតុលាការដកហូតអាវុធពីមនុស្ស​៤៧នាក់​ដោយនិយាយថា​ពួកគេគឺជាផ្នែកមួយនៃសមាជិកភេរវកម្មដែលទទួលបាន​ការហ្វឹកហាត់ក្នុងការប្រើអាវុធធុនធ្ងន់ និងគ្រឿងផ្ទុះផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here