លោកស្រី Merkel ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយប្រទេសអ៊ីរ៉ង់និយាយថា មិនចុះចាញ់សហរដ្ឋអាមេរិកទេ

0

ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨

នៅថ្ងៃពុធ អធិការបតីប្រទេសអាឡឺម៉ង់លោកស្រី Angela Merkel ប្រឆាំងចំពោះការបដិសេធ​របស់អាមេរិក លើកិច្ច​ព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។​ លោកស្រីមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះធ្វើឲ្យប្រទេសមហាអំណាច​ខាងក្រៅព្រួយបារម្ភពីតួនាទីក្នុងតំបន់ Tehran ដោយពួកគេមានក្តីកង្វល់ជាមួយសាធារណរដ្ឋអ៊ីស្លាម។

ប្រទេសអ៊ីរ៉ង់បញ្ជាក់សាជាថ្មីថា មិនចុះចាញ់ការគាបសង្កត់ និងទប់ទល់ជាមួយសហរដ្ឋអាមេរិក ក្រោយពីលោកប្រធានាធិបតី Donald Trump បោះបង់ចោលកិច្ចព្រមព្រៀងឆ្នាំ ២០១៥។ លោក Trump ត្អូញត្អែរថា កិច្ចព្រមព្រៀងនេះមិនគ្របដណ្តប់លើមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងតួនាទីរបស់វាលើដីសង្គ្រាម ឬលើកឡើងពីអ្វីដែលនឹងកើតឡើងក្រោយពីកិច្ចព្រមព្រៀងផុតកំណត់នៅឆ្នាំ ២០២៥ ។ បណ្តាប្រទេស​សំខាន់ៗនៅអឺរ៉ុបចែករំលែកការព្រួយបារម្ភរបស់លោក Trump ប៉ុន្តែពួកគេនៅតែអះអាងថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ឈប់អំណាចដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងពីអាវុធបរមាណូ។\

លោកស្រី Angela Merkel បញ្ជាក់ពីការការពារកិច្ចព្រមព្រៀងនេះក្នុងសុន្ទរកថាទៅកាន់សមាជិកសភា នៅក្នុងសភាជាន់ទាបនៃរដ្ឋសភា។កិច្ចព្រមព្រៀងរវាងប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោកទាំងប្រាំមួយគឺជាកិច្ចព្រមព្រៀងដែលដកការដាក់ទណ្ឌកម្មអន្តរជាតិភាគច្រើននៅឆ្នាំ ២០១៦ ជាថ្នូរនឹងការកាត់​បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ដែលស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង​ពីក្រុមឃ្លាំមើល​នុយក្លេអ៊ែរ U.N.។

នៅសប្តាហ៍មុនលោក Trump ប្រកាសថា លោកគ្រោងនឹងដាក់ទណ្ឌកម្មបន្ថែមលើកិច្ច​ព្រមព្រៀងនេះ ហើយក្រសួងរតនាគារអាមេរិកដាក់ទណ្ឌកម្មលើអភិបាលធនាគារកណ្តាលរបស់ប្រទេស អ៊ីរ៉ង់ ធនាគាឯកជនចំនួន០៣ និងធនាគារដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់។ ប្រទេសអ៊ីរ៉ង់និយាយថា ទណ្ឌកម្មថ្មីរបស់អាមេរិកគឺជាការប៉ុនប៉ងរារាំងកិច្ចខិតខំប្រឹងប្រែងរក្សាទុកកិច្ចព្រមព្រៀងនេះ។

ប្រទេសអ៊ីរ៉ង់ពណ៌នាទណ្ឌកម្មនេះថាជាអំពើរខុសច្បាប់ ហើយព្រមានថាប្រសិនបើការចរចាដើម្បីសង្គ្រោះ កិច្ចព្រមព្រៀងនេះបរាជ័យ ប្រទេសអ៊ីរ៉ង់នឹងបង្កើនកម្មវិធីនុយក្លេអ៊ែរឲ្យដល់កម្រិតខ្ពស់ជាងមុន។ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani មានប្រសាសន៍ថាលោក Trump រំពឹងថាក្រុង​ Tehran នឹងចាកចេញពីកិច្ចព្រមព្រៀងនេះ ក្រោយពីមានការដកខ្លួនរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុង Tehran បដិសេធមិនធ្វើតាមផែនការដោយព្យាយាមរក្សាទុកកិច្ចព្រមព្រៀងជាមួយហត្ថលេខីដែលនៅសេសសល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here