ពួកតាលីបង់ប្រយុទ្ធនឹងកងកម្លាំងអាហ្វហ្គានីស្ថានក្នុងទីក្រុងក្បែរប្រទេសអ៊ីរ៉ង់

0

ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨

យុទ្ធជនតាលីបង់ ដែលធ្លាប់លាក់ខ្លួនពីការវាយប្រហារនៅទីក្រុង Farah ចេញមកប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាល  នេះយោងតាមប្រភពព័ត៌មានពីអ្នកស្រុក និងមន្រ្តី។ យុទ្ធជន​ប្រដាប់អាវុធចុះតាមតំបន់លំនៅដ្ឋានប្រជាជនក្រោយពីពួកគេធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃអង្គារ។ ខណៈពេលនោះពួកគេស្ទើរតែឆ្លងកាត់ផុតទីក្រុង Farah មុន​ពេលកង​ទ័ពអាហ្វហ្គានីស្ថានដែលមានអំណាចកម្លាំងអាកាសសហរដ្ឋអាមេរិកគាំទ្រធ្វើការវាយប្រហារ​លើពួកគេ។

នៅម្ខាងមានពួកតាលីបង់ និងម្ខាងទៀតមានយន្តហោះចម្បាំង​បាញ់ចេញពី​អាកាស ហើយមនុស្សម្នាមានការភ័យខ្លាច នេះយោងតាមប្រភពព័ត៌មានពីអ្នកស្រុក​ Qudratullah ។ ​ពួកយុទ្ធជនតាលីបង់ចេញពីទីលាក់ខ្លួនរបស់ពួកគេរយៈពេលប្រហែលមួយ​ម៉ោង​មុនពេលពាក់កណ្តាលអាធ្រាត្រនៅថ្ងៃពុធ។ សមាជិកតាលីបង់មួយចំនួនបាញ់ប្រហារ លើកងកម្លាំងសន្តិសុខពីដំបូលផ្ទះ បណ្តាលឲ្យមានភ្លើងឆាបឆេះនៅព្រឹកថ្ងៃព្រហស្បតិ៍។  ក្រៅពីនេះមានការវាយប្រហារដោយគ្រាប់​​បែកអត្តឃាត​មួយកើតឡើងនៅក្បែរទីស្នាក់ការប៉ូលិសក្រុង។

ទីក្រុងនោះប្រែក្លាយជាតំបន់យោធា ប្រជាជនមានការព្រួយបារម្ភ ហើយហាងទំនិញត្រូវបិទ នេះយោងតាមប្រភពព័តមានពី អ្នកស្រុក Baz Mohammad។ គេប្រកាសបិទសាលារៀនពេញមួយខែ​សម្រាប់ថ្ងៃបុណ្យ Ramadan ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ដោយសារតែស្ថានភាពសន្តិសុខ នេះយោងតាមប្រភពព័ត៌មានពីទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយនៃក្រសួងអប់រំយុវជន​ និងកីឡា​លោក Kabir Haqmal ។

ក្រោយពីមានសភាពស្ងប់ស្ងាត់រយៈពេលជាច្រើនខែក្នុងរដូវរងារ ការប្រយុទ្ធគ្នាចុងក្រោយ​បង្អស់​បញ្ជាក់ពីបញ្ហាប្រឈមរបស់រដ្ឋាភិបាល Kabul និងប្រទេស សម្ព័ន្ធមិត្ត​របស់ខ្លួនគឺ សហរដ្ឋអាមេរិកដែលកំពុងតស៊ូទប់ស្កាត់ការបះបោររបស់ក្រុមតាលី បង់។ សហរដ្ឋអាមេរិក​បញ្ជូនកម្លាំងហ្វឹកហ្វឺនបន្ថែមរាប់ពាន់នាក់ដើម្បីជួយដល់កងកម្លាំង ប្រទេសអាហ្វហ្គានីស្ថាននិងបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាក្នុងគោលបំណង់ដាក់សំពាធឲ្យពួកតាលីបង់ចូលទៅកាន់តុចរចា ប៉ុន្តែមានភាគរយតិចតួចណាស់ដែល បង្ហាញថា ផែនការនេះ នឹងមានដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here