Home ព័ត៌មានអន្តរជាតិ ចក្រភពអង់គ្លេ...

ចក្រភពអង់គ្លេសព្រមព្រៀងជាមួយប្រទេសបារាំង និងអាឡឺម៉ង់ គាំទ្រកិច្ចព្រមព្រៀងនុយ​ក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់

6
SHARE

ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ឯកភាពជាមួយមេដឹកនាំប្រទេសអាឡឺម៉ង់ និងបារាំងនៅថ្ងៃព្រហស្បតិ៍។ កិច្ចជួបប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាគាំទ្រកិច្ចព្រមព្រៀងនុយ ក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ក្រោយពី​មានកិច្ចប្រជុំមួយខាងក្រៅកិច្ចប្រជុំកំពូល EU ក្នុងប្រទេស​ Bulgariaនេះយោងតាមប្រភពអ្នកនាំពាក្យរបស់លោកស្រី May។

លោកស្រី May ជួបអធិការ​បតីអាឡឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីពិភាក្សាលើការសំរេចចិត្ត​របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលដក​ខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពីប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចធំ ៗ ។ តាំងពី​ធ្វើ​ការ​​សម្រចចិត្តនោះមក លោក Trump ដាក់ទណ្ឌកម្មថ្មីៗជាច្រើន។

មេដឹកនាំទាំងនោះ រំលឹកឡើងវិញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេដើម្បីធានា ថាកិច្ចព្រមព្រៀងនេះត្រូវ តែតម្កល់ដោយបញ្ជាក់ថា វាមានសារៈសំខាន់សម្រាប់សន្តិសុខរួមរបស់ពួកគេ នេះយោងតាម ប្រភពពីអ្នក​នាំពាក្យ។  ពួកគេសន្យាថា នឹងធ្វើការជាមួយភាគីជាច្រើនក្នុងកិច្ចព្រមព្រៀងនេះ។ មេដឹកនាំទាំងអស់សង្កត់ធ្ងន់ថាប្រទេសអ៊ីរ៉ង់ត្រូវតែបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ៕