កងទ័ពអេហ្ស៊ីបសម្លាប់ពួកជ្រុលនិយមចំនួន ១៩ នាក់នៅតំបន់ Sinai

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨

យោធាអេហ្ស៊ីបសម្លាប់ពួកជ្រុលនិយមចំនួន ១៩ នាក់ក្នុងអំឡុងប្រតិបត្តិការនៅតំបន់ Sinai ក្នុងឆ្នាំ 2018 នេះយោងតាមប្រភពព័ត៌មានពីកងទ័ពនិយាយក្នុងសេចក្តីថ្លែងការណ៍​មួយ​នៅ ថ្ងៃព្រហស្បតិ៍។ ក្រុមជ្រុលនិយមចំនួន ១០ នាក់ ត្រូវយោធាបណ្តេញចេញពីតំបន់មួយចំនួន នៅឧបទ្វីប Sinai ។ កងកម្លាំងក្រសួងមហាផ្ទៃដែលចូលរួមក្នុងប្រតិបត្តិការយោធាសម្លាប់សមាជិកជ្រុលនិយមចំនួន ០៩  នាក់បន្ថែមទៀត ។

ប្រតិបត្តិការរបស់កងកម្លាំង​ប្រដាប់អាវុធ​អេហ្ស៊ីបចាប់ផ្តើមនៅថ្ងៃទី ០៩ ខែកុម្ភៈ។ ប្រតិបត្តិការនោះធ្វើឡើង​ដើម្បីកំទេចពួកជីហាដ និយម​ដែលធ្លាប់ធ្វើកុបកម្មសម្លាប់​ទាហាន  ​ប៉ូលិស  និងអ្នកស្រុករាប់រយនាក់។ យោធា​និយាយ​​ថា ពួកគេបំបាត់ក្រុមភេរវជនច្រើនជាង ២០០  នាក់ និងឃុំខ្លួនមនុស្សរាប់រយនាក់​ដែលមានពាក់ព័ន្ធនឹងសកម្មភាពជ្រុលនិយម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here