Home ព័ត៌មានអន្តរជាតិ ប្រទេសប៉ូឡូញ ...

ប្រទេសប៉ូឡូញ បញ្ឈប់ក្រុមសង្រ្គាមកូនកាត់របស់រុស្ស៊ី

29
SHARE

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី17 ខែឧសភា ឆ្នាំ2018

ភ្នាក់ងារសន្តិសុខផ្ទៃក្នុង របស់ប៉ូឡូញ គឺ ABW និយាយថា “Yekaterina C” នឹងត្រូវបណ្តេញចេញក្នុងពេលឆាប់ៗនេះ និងមនុស្ស ៤នាក់ផ្សេងទៀតត្រូវរារាំងមិនឱ្យចូលប្រទេសប៉ូឡូញនោះទេ។ អ្នកនាំពាក្យរបស់ ABW លោក Stanislaw Zaryn និយាយថា ទីភ្នាក់ងារនេះ “អព្យាក្រឹត” និង “បណ្តាញសង្គ្រាមកូនកាត់ប្រទេសរុស្ស៊ី” សំដៅមកលើប្រទេសប៉ូឡូញ។

“កូនកាត់” ជាសង្រ្គាមមួយដែលរួមបញ្ចូលទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីផ្លាស់ប្តូរឥរិយាបថសាធារណៈផងដែរ។ ប្រទេសប៉ូឡូញប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងរបស់វិមានក្រឹមឡាំងដែលមានឥទ្ធិពលលើទស្សនៈរបស់ប៉ូឡូញ ចាប់តាំងពីរុស្ស៊ីបញ្ចូលតំបន់គ្រីមានៅប្រទេសអ៊ុយក្រែនកាលពីខែមីនា ឆ្នាំ២០១៤។

ប្រទេសប៉ូឡូញ ជាសមាជិករបស់សហភាពអឺរ៉ុប និងណាតូ គឺជាអ្នករិះគន់ខ្លាំងបំផុត គោលនយោបាយការបរទេសរបស់រុស្ស៊ី ជាពិសេសការធ្វើអន្តរាគមន៍ផ្នែកយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ក៏ប៉ុន្តែស្លាកស្នាមនៅតែមាន នៅក្នុងជម្លោះប៉ូឡូញ និងអ៊ុយក្រែនដែលកើតឡើងនៅសម័យសូវៀត និងសង្គ្រាមលោកលើកទី២ ដដែល ។

លោក Zaryn ត្រូវបានដកស្រង់សម្តី ដោយវិទ្យុប៉ូឡូញ បាននិយាយថា ABW មានព័ត៌មានថាប្រទេសរុស្ស៊ី មិនមែនគ្រាន់តែជាអ្នកបំផុសគំនិតពលរដ្ឋប៉ូឡូញ ឱ្យចាត់វិធានការជាក់លាក់ប្រឆាំងនឹងប្រទេសប៉ូឡូញ និងក្នុងផលប្រយោជន៍របស់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវហិរញ្ញប្បទានដល់សកម្មភាពរបស់ពួកគេទៀតផង។

លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីសកម្មភាពរបស់ក្រុមជនទាក់ទងគ្នាធ្វើការសំងាត់រងការចោទប្រកាន់នោះទេ។ លោកក៏បាននិយាយថា ពួកគេបានចូលរួមក្នុងការបញ្ឆេះកំហឹងរបស់ប៉ូឡូញ និងអ៊ុយក្រែន នៅក្នុងសង្គម និងនយោបាយ និងធ្វើឱ្យខូចដល់ការបកស្រាយប្រវត្តិសាស្រ្តប៉ូឡូញ ដោយជំនួសជាមួយនឹងការនិទានកថា របស់រុស្ស៊ី។ រដ្ឋាភិបាលលោកខាងលិច បានចោទប្រកាន់រុស្ស៊ី ពីបទផ្សាយព័ត៌មានក្លែងក្លាយ អំពីជម្លោះអ៊ុយក្រែន និងបញ្ហារសើបផ្សេងៗទៀត ដើម្បីធ្វើឱ្យមានការគាំទ្រជាសាធារណៈដល់គោលនយោបាយសហភាពអ៊ឺរ៉ុប និងណាតូ៕